ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៩ ខែមីនាឆាំ្ន២០១៦នេះ លោក កែវ សុភា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងលោក សុទ្ធ សាធ ចៅសងា្កត់ចោមចៅ បានដឹកកំលាំងបានចុះបង្រ្កាបទីតាំងលួចលាក់ជល់មាន់មួយកន្លែងស្ថិតនៅភូមិថ្មគោល សងា្កត់ចោមចៅ។
ការចុះបង្ក្រាបនេះមានការចូលរួមពី ក្រុមការងារសាលាខណ្ឌ សង្កាត់ នគរបាល ប៉ុស្តិ៍ មេភូមិ និងប្រជាការពារខណ្ឌ។
លោក កែវ សុភា បានបញ្ជាក់ផងដែរថា ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំរបស់លោក ហែម ដារិទ្ធ នឹងបន្តស៊ើបអង្កេតនូវទីតាំងលេងល្បែងស៊ីសងនានា ជាពិសេសល្បែងហ្គេមបាញ់ត្រី និងជល់មាន់ ដើម្បីឈានទៅលុបបំបាត់អោយអស់ចេញពីមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។ សំភារៈដកហូតរួមមាន៖ មាន់ជល់ចំនួន ៣ក្បាល ទ្រង់ចំនួន ២៕