ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ ២០១៦ នេះ លោក ថេង សុថុល ប្រធានគណៈកម្មការអនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលរងខណ្ឌសែនសុខ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿង ឧបភោគបរិ ភោគនិងសម្ភារមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទ ក្រហមកម្ពុជា ទៅជូនប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាពិសេសលោក ថេង សុថុល អភិបាល រងខណ្ឌសែន សុខបានពាំនាំនូវការសាកសួរសុខទុក្ខគ្រួសារទីទល់ក្រទាំងអស់ពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ថ្វីត្បិតលោកមិនបានអញ្ជើញមកផ្ទាល់ក៏ពិតមែនតែលោកតែងតែបានគិតគូរ ដល់សុខ និង ទុក្ខពលរដ្ឋ គ្រប់ទីកន្លែងទាំងអស់ហើយបេសកម្ម របស់កាកបាទក្រហមកម្ពុជាបានដើរតួជាសំខាន់ សម្រាប់ជួយដល់ ប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាសន៍ ពណ៌ សម្បុរ និងមិនបម្រើអោយគណបក្សនយោបាយណាមួយឡើយ។
អំណោយដែលទទួលបានក្នុងមួយគ្រួសារមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ត្រីខ១កំយួរ សារ៉ុង១ ក្រមា១ ភួយ១ មុង១និងថវិកាផ្ទាល់របស់លោក ថេង សុថុល អភិបាលរងខណ្ឌបានឧបត្ថមក្នុងមួយគ្រួសារ២០០០០(ពីម៉ឺនរៀល) ក្នុងនោះលោក ទូច ខាន់ដា អនុប្រធានភូមិបាលខណ្ឌសែនសុខក៍បានឧបត្ថម្ភថវិការបស់លោកក្នុងមួយ គ្រួសារចំនួន១ម៉ឺនរៀលផងដែរ សរុបមួយគ្រួសារ៣០០០០រៀល(បីម៉ឺនរៀល)។
ជាមួយគ្នានេះដែរ គណៈកម្មាធិការ អនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌ ដឹកនាំដោយលោក ថេង សុថុល អភិបាលរងខណ្ឌក៍បានអញ្ជើញទៅសួរសុខទុកលោក គុំ ម៉ៅ អាយុ៥៣ឆ្នាំជាសណ្តាប់ធ្នាប់ខណ្ឌដែលមានជំងឺលើសឈាមកំពង់សំរាកព្យាបាល នៅមណ្ឌលសុខភាពអន្លង់ក្ងាននិងបាននាំយកអំណោយ របស់សម្តេច កិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទ ក្រហមកម្ពុជា ក្នុងនោះមាន សារ៉ុង១ ក្រមា១ ភួយ១ មុង១ ត្រីខ១យួ ទឹកសុទ្ធ១យួរ ទឹកផ្លែឈើ១កេស មី១កេស អង្ករ២៥គីឡូក្រាមរ និងថវិការចំនួន២០ម៉ឺនរៀលដោយឡែកប្រជាពលរដ្ឋ៣គ្រួសារដែលសំរាកព្យាបាល នៅទីនោះក៍បានទទួលថវិការពីលោក អភិបាលរងខណ្ឌក្នុងមួយគ្រួសារ៥ម៉ឺនរៀលផងដែរ៕