ភ្នំពេញ ៖ សាខាកាកបាទក្រហម រាជធានីភ្នំពេញនៅតែបន្តចុះសួរសុខទុក្ខកុមារកំព្រាចំនួន១១០នាក់ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នា២០១៦ ។ក្រុមការងារសាខាដឹកនាំដោយ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខកុមារ រស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ នៅក្នុងមណ្ឌល កុមារកំព្រាបុរីទារក និងកុមារជាតិ រាជធានីភ្នំពេញ ។
លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្មួយៗកុមារទាំងអស់ ដោយសេចក្តីនឹករលឹក និងកោតសរសើរចំពោះទឹកចិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំ បុគ្គលិក អ្នកមើល ថែកុមារក្នុងមណ្ឌលទាំងអស់ ។
ដែលបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្តក្នុងការជួយថែរក្សាមើលខុសត្រូវលើកុមារទាំងនោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បាននាំយកម្សៅបំប៉ន សុខទៅចែកជូន កុមារក្នុង មណ្ឌល ជាច្រើលើកកន្លងមកហើយ ។
កាកបាទក្រហមកម្ពុជា នៅតែបន្តជួយយកចិត្តទុកដាក់ចំពោះក្មួយៗកុមារ ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ៕