ក្រុមការងារ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ចុះសួរសុខទុក្ខ និង​ជូនអំណោយ​ដល់​ស្ត្រី​ជ​មាន​ម្ងឺ​ឬ​ស​ដូង​បាត​

20-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ មីនា ឆ្នាំ​២០១៦ ក្រុមការងារ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ដឹកនាំ​ដោយ​លោក សោម វុ​ធ្ឋា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​អគ្គ​លេខាធិការដ្ឋាន​ព្រឹទ្ធសភា លោក ណុប គុជ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ធនធានមនុស្ស​អគ្គលេខា​ធិ​ការដ្ឋាន​ព្រឹទ្ធសភា​បាន​ចុះសួរសុខទុក្ខ និង​ជូនអំណោយ​ដល់​ស្ត្រី​ឈ្មោះ កើ រ៉ាវី អាយុ ៤៥​ឆ្នាំ ដែល​ទើប​វះកាត់​ជម្ងឺ​ឬ​ស​ដូង​បាត នៅ​ក្រុមទី​២ ភូមិ​ទី​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​


 ពិធី​នេះ​មាន​វត្តមាន​ចូលរួម​ពី លោក កែវ សុភា​រី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ លោកស្រី សៅ ចន្ទ្រា  លោក តុ​ប សុធី លោក ថោង សោ​ភ័​ណ្ឌ​រិ​ទ្ធ លោក ចេស វុទ្ធី លោក ណឹ​ប សុគ​ន្ធី លោក គឹម សុធា លោក ចិន ម៉ៅ និង​យុវជន​សង្កាត់​ជ្រោយចង្វារ  ជាច្រើន​អ្នកផង​ដែរ​។​

​ក្នុងឱកាស​នោះ​ក្រុមការងារ ប្រតិភូ​អម​និង ក្រុមការងារ​យុវជន​សង្កាត់​បាន​សម្ដែង​នូវ​ការអាណិតអាសូរ​ចំពោះ​ស្ត្រី​ឈ្មោះ កើ រ៉ាវី អាយុ ៤៥​ឆ្នាំ ដែល​ទើប​វះកាត់​ជម្ងឺ​ឬ​ស​ដូង​បាត នៅ​ក្រុមទី​២ ភូមិ​ទី​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​កំពុង​សម្រាក​ព្យាបាល​និង​មិនមាន​ថវិកា​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល​។​

​ទន្ទឹមនឹង​ការសាកសួរ​សុខទុក្ខ​នាឱកាស​នោះ​ក្រុមការងារ​បាន​នាំយក​អំណោយ​ជូន​រួមមាន​៖  អង្ករ ១០​គ​ក្រ ទឹកត្រី​០១​យួរ ទឹកស៊ីអ៊ីវ​០១​យួរ ត្រីខ​០១​យួរ ទឹកបរិសុទ្ធ​០១​យួរ និង​ថវិកា ១០០.០០០​រៀល  ឯកឧត្តម ហួន ច័ន្ទ​ចេស្តា ថវិកា ២០.០០០​រៀល លោក កែវ សុភា​រី ក្រុមប្រឹក្សា​ខណ្ឌ ថវិកា ៤០.០០០​រៀល​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20224427

  • ថ្ងៃនេះ6481
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25951
  • ខែនេះ13761
  • ឆ្នាំនេះ996981
  • សរុប20224427