ភ្នំពេញ ៖ នៅថ្ងៃថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៦ វេលាម៉ោង១៦និង០០នាទី លោកស្រី សុខ ណារី ចៅសង្កាត់រងទី១ សង្កាត់ ជ្រោយ ចង្វារ បានចុះសួរសុខទុក្ខលោកយាយ ស្មាន សៃណុប អាយុ ៧៧ឆ្នាំ ដែលមានជម្ងឺស្លាប់មួយចំហៀងខ្លួន នៅក្រុមទី១ ភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីសំណេះសំណាល មានវត្តមានចូលរួមពី លោកស្រី ពិន ពៅ ក្រុមប្រឹក្សាសង្កាត់ លោក ស៊ុយ ចំណាប់ ស្មៀនសង្កាត់ និងលោក ហ៊ុយ ភារិន្ទ សមាជិកយុវជនសង្កាត់ ។
ក្រុមការងារបានចុះសួរសុខទុក្ខ និងសំណាល ទៅកាន់លោកយាយ ស្មាន សៃណុប អាយុ ៧៧ឆ្នាំ ដែលមានជម្ងឺស្លាប់មួយចំហៀងខ្លួន នៅក្រុមទី១ ភូមិទី៣ សង្កាត់ជ្រោយចង្វារ ដោយ មានការអាណិតអាសូរ ក្រុមការងារខណ្ឌ សង្កាត់ បានរាយអង្គាស ថវិកាសប្បុរសជនដើម្បីយកមក ជួយឧបត្ថម្ភលោកយាយរួមមាន៖ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា ប្រធានក្រុមការងារចុះសង្កាត់ជ្រោយចង្វារ ថវិកា ២០ដុល្លា-លោក ស៊ុយ ចំណាប់ ទឹកដោះគោឆៅ០១យួរ ស្ករស០១គក្រនិងសំភារៈប្រើប្រាស់ផ្សេងទៀតផងដែរ៕