លោក ម៉ន​នី បណ្ឌិត​ចុះ​ចែក​អត្តសញ្ញាណ​បណ្ណ សញ្ជាតិ ខ្មែរ ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ ពោធិ៍​ទី​

20-March-2016 | ដោយ មែន កំសត់


ព្រៃវែង​៖ ដោយសារ​មានការ​យកចិត្តទុកដាក់ និង ការគិតគូរ ដល់​ប្រ ជា​ពលរដ្ឋ​ដើម្បី បានដឹង បាន​យល់​នូវ តម្រូវការ​ចាំបាច់​ក៏ដូចជា​ការងារ ប្រឈម​នានា ក្នុង​មូលដ្ឋាន​ស្រុក​នោះ ទើប នៅ​រសៀល​ថ្ងៃទី​១៩​ខែមីនា ឆ្នាំ​២០១៦   លោក ម៉ន​នី  បណ្ឌិត អភិបាល នៃគណៈ​អភិបាលស្រុក​ស៊ីធរ កណ្ដាល បាន ចុះ​ចែក​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ ខ្មែរ ដល់ផ្ទះ​ប្រជាពលរដ្ឋ នៅ​ឃុំ ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល ខេត្ត ព្រៃវែង ។​

​ពិធី​ចែក អត្តសញ្ញាណ​បណ្ណ នេះ​មាន​វត្តមាន​ចូលរួម ពី មន្ត្រី សាលាស្រុក  អធិការនគរបាល​ស្រុក  ក្រុមប្រឹក្សាឃុំ មន្ត្រី ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំ  មេភូមិ ។​

​ថ្លែង​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ នាឱកាស​នោះដែរ  លោក ម៉ន​នី  បណ្ឌិត អភិបាល នៃគណៈ អភិបាលស្រុក​ស៊ីធរ កណ្ដាល បាន​មានមតិ សំណេះសំណាល ទៅកាន់​បងប្អូន ប្រកបដោយ ភាព​រីករាយ​និង ទឹកមុខ​ញញឹម កក់ក្ដៅ និង ស្និទ្ធស្នាល​ជាទីបំផុត  ។​

​ក្រៅពី​ការ​សំណេះសំណាល លោក អភិបាលស្រុក និង​ក្រុមការងារ ក៏បាន​ធ្វើការ​ចែក​នូវ អត្តសញ្ញាណ​បណ្ណ សញ្ជាតិ​ខ្មែរ គំរូ​ថ្មី នៅតាម​ខ្នង​ផ្ទះ ជូន​ប្រជាពលរដ្ឋ នៅក្នុង ឃុំ​ពោធិ៍​ទី​ហើយ លោក ក៏បាន​ណែនាំ​នៅពេលដែល​ទទួលបាន អត្តសញ្ញាណ​ត្រូវ ពិនិត្យ លើ​ទិន្នន័យ ឲ្យ​បាន​ត្រឹមត្រូវ ករណី​មាន​ខុស​អ​ក្ខា​រា​វិរុទ្ធ ស្នើ​ទៅ​ប៉ុស្ដិ៍នគរបាល​ដើម្បី ផ្ញើ​ទៅកាន់​អធិការ​ស្រុក ផ្នែក​ជំនាញ​ធ្វើការ​កែតម្រូវ ហើយ​ត្រូវ​រក្សាទុក​ឲ្យ​បាន​គង់វង្ស ដើម្បី​ប្រើប្រាស់ ព្រោះ​វា​ជា​ឯកសារ​សំគាល់ គតិយុត្តិ  មាន​សុពលភាព​រយៈពេល​១០​ឆ្នាំ  បើ​មានការ​បាត់បង់​ដោយ​ប្រការ​ណាមួយ ត្រូវដាក់​ពាក្យបណ្ដឹង​ទៅកាន់​ប៉ុស្តិ៍ ឬ​អាជ្ញាធរ នៅ​កន្លែង​ដែល​យើង​បាត់ ដើម្បី​ចៀសវាង មានការ​ប្រព្រឹត្ត ល្មើស នា​នាវា​ជាប់​ពាក់ព័ន្ធ ហើយ​សា​ម៉ី​ជន មិនបាន​ដឹង ។

​លើសពីនេះទៅទៀត​៖​លោក ក៏បាន​សំណូមពរ  ដល់​បងប្អូន មេត្តា​ចូលរួម លើ​ការងារ​ភូមិ ឃុំ​មាន​សុវត្ថិភាព   ការគោរព​ច្បាប់​ចរាចរណ៍   ប្រសិនបើ​មាន​បញ្ហា​អ្វី​កើតឡើង​ត្រូវ ទំនាក់ទំនង​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​មាន​វិធានការ ជួយ​អន្តរាគមន៍ ដោះស្រាយ​ទាន់ពេល វេលា​។​

នាឱកាស​នោះដែរ​ដើម្បី ឆ្លើយតប​ទៅកាន់​ក្រុមការងារ សាលាស្រុក លោក​អភិបាលស្រុក ប្រជាពលរដ្ឋ មានការ​ត្រេកអរ និង រីករាយ យ៉ាង​ក្រៃលែង​ចំពោះ​ថ្នាក់ដឹកនាំ ស្រុក ដែល​តែងតែ​គិតគូរ​សុខទុក្ខ ហើយ​ជាក់ស្ដែង​ដូច ជាការ យក​អត្តសញ្ញាណ​បណ្ណ មក​ប្រគល់ជូន​ពួកគាត់ ដល់ផ្ទះ​នាពេលនេះ និង សូម​ជូនពរ ដល់​លោក អភិបាល និង ក្រុមការងារ  ជួបតែ​សំណាងល្អ និង​ទទួលជោគជ័យ គ្រប់​ភារកិច្ច ដែល រាជរដ្ឋាភិបាល​ប្រគល់ជូន​៕

ដោយ៖chhorn seiha

ចំនួនអ្នកទស្សនា

    20224487

  • ថ្ងៃនេះ6541
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26011
  • ខែនេះ13821
  • ឆ្នាំនេះ997041
  • សរុប20224487