អភិបាល​រាជធានី នាំយក​អំណោយ​របស់​ស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ ចែកជូន​យោធា​នៅ​តំបន់​ប្រាសាទព្រះវិហារ

21-March-2016 | ដោយ មែន កំសត់


​ព្រះវិហារ​៖ អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ប៉ា សុជាតិ​វង្ស និង​ប្រតិភូ​សាលាខណ្ឌ​ទាំង​១២ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជាច្រើន​លាន​រៀល​ទៅ​ចែកជូន​មន្ត្រី​យោធា ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី នៅ​តំបន់​សមរភូមិ​ប្រាសាទព្រះវិហារ ដែល​បាន​ចងសម្ព័ន្ធភាព​រវាង​សមរភូមិ​ជួរមុខ និង​សមរភូមិ​ខាងក្រោយ​។​

​ពិធី​ចែកជូន​មន្ត្រី​នាយទាហាន ពលទាហាន បានធ្វើ​ឡើង នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៩ ស្ថិតនៅ​តំបន់​អូរ​ជុ​ញ ភូមិ​សែន​រុងរឿង ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយមាន​ការទទួល​ស្វាគមន៍​គណ​:​ប្រតិភូ ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន អគ្គបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ លោក​ឧ​ត្ត​ម​សេនីយ៍ ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ព្រមទាំង​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើនរូប​ផ្សេងទៀត​។​

​នៅ​ចំពោះមុខ​នាយទាហាន ពលទាហាន ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ថ្លែងថា៖ «​យើង​បានប្រែក្លាយ​តំបន់​សមរភូមិ​មុខ ក្លាយជា​តំបន់​អភិវឌ្ឍន៍​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ហើយ​សម្តេច​ក៏បាន​ណែនាំ​ឲ្យ​មាន​ការចុះ​អនុស្សារណ​រវាង​សមរភូមិ​ជួរមុខ និង​សមរភូមិ​ជួរ​ក្រោយ ដើម្បី​បង្កើន​កិច្ចសហការ និង​ចំណងមិត្តភាព​កាន់តែខ្លាំង​ឡើង​» ។​

​ក្រៅពី​ការចែក​អំណោយ​ខាងលើនេះ ឯកឧត្តម​អភិបាលរាជធានីភ្នំពេញ បានផ្តល់​ម៉ាស៊ីន​ច្រូតស្រូវ ១​គ្រឿង និង​ត្រាក់ទ័រ ២​គ្រឿង ជូន​កងពល​សម្រាប់​ប​ង្ក​បង្កើន​ផល​ក្នុង​អង្គភាព​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20224597

  • ថ្ងៃនេះ6651
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26121
  • ខែនេះ13931
  • ឆ្នាំនេះ997151
  • សរុប20224597