ក្រុមការងារ​មូលនិធិ​គាំទ្រ​កុមារ​បាន​ចុះសាកសួរ​សុខទុក្ខ ចំពោះ​ស្ត្រី​មេម៉ាយ​មានរបរឡើងត្នោត​

21-March-2016 | ដោយ មែន កំសត់


​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៦ លោក ហ៊ា​ប សេរី​វុ​ធ (​ម៉ា​ស៊ី​ស​) ប្រធាន​ក្រុមការងារ​មូលនិធិ​គាំទ្រ​កុមារ​បាន​ចុះសាកសួរ​សុខទុក្ខ ចំពោះ​ស្ត្រី​មេម៉ាយ​ឡើងត្នោត​ឈ្មោះ​ញ៉ឹក ចំរើន រស់នៅ​ភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​កំពុង ចិញ្ចឹម​កូនតូចៗ​។​

​ក្នុងការ​សួរសុខទុក្ខ​នេះ​មានការ​ចូលរួម​ពី លោក​កែវ សុភា​រី  តំណាង​យុវជន លោ​កឡុក សំរិត និង អាជ្ញាធរ​ឃុំ ភូមិ​ផងដែរ​។​

​លោក ហ៊ា​ប សេរី​វុ​ធ (​ម៉ា​ស៊ី​ស​) ប្រធាន​ក្រុមការងារ​មូលនិធិ​គាំទ្រ​កុមារ​បាន​មានមតិ​លើកឡើងថា​៖​ដោយ​រូបលោក​គ៏​ធ្លាប់ជា​កូន​កសិករ​ក្រីក្រ​មួយរូប ដែល​រស់នៅ​ជាមួយ​ឪពុក ម្ដាយ​ក្រីក្រ រកប្រាក់​១​ថ្ងៃ​សម្រាប់​ដោះស្រាយ​១​ថ្ងៃ ហើយ​ដោយសារ​ការខិតខំ​ប្រឹងប្រែង និង តស៊ូ​អត់ធ្មត់​ទើប​រូបលោក​បាន​ក្លាយជា បុគ្គលិក​នៅក្នុង​មូលនិធិ​គាំទ្រ​កុមារ​នេះ​។​

​លោក​ក៏បាន​បញ្ជាក់ដែរថា​លោក​ឃើញ​អ្នក​មីង​គាត់​រកស៊ី​ឡើងត្នោត​ចិញ្ចឹម​កូនតូចៗ​នេះ​លោក​មានការ​អាណិតអាសូ​រ​យ៉ាងខ្លាំង​ទើប​លោក​ស្នើសុំ​ថវិកា​ពី​សប្បុរសជន​ដើម្បី​រួបរួមគ្នា​ជួយ​ដោះស្រាយ​សម្រាល​ទុក្ខលំបាក ថវិកា​សំភារៈ​ពី​សប្បុរសជន​មាន​ចំនួន​៩៥០ ដុល្លា និង​អង្ករ​១០០​គីឡូ មី​៨​កេស ទឹកក្រូច​២​កេស ពូក​មួយ ធុង​ដាក់​ទឹក​១ ភួយ​២ អាវ​កូនក្មេង សាច់ក្រក ៥​គីឡូ និង​សំភារ​:​ជាច្រើន​ទៀត​បាន​ប្រគល់ជូន​ស្ត្រី​មេម៉ាយ​ឡើងត្នោត​ឈ្មោះ​ញ៉ឹក ចំរើន រស់នៅ​ភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ទៀតផង​ដែរ​៕

ចំនួនអ្នកទស្សនា

    20224347

  • ថ្ងៃនេះ6401
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25871
  • ខែនេះ13681
  • ឆ្នាំនេះ996901
  • សរុប20224347