នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​ផ្សព្វផ្សាយ​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​សិស្ស​វិទ្យាល័យ ហ៊ុន សែន ឈ្នួ​រ​មានជ័យ

21-March-2016 | ដោយ មែន កំសត់

 
​បន្ទាយមានជ័យ​៖ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​ចុះទៅ​ផ្សព្វផ្សាយ អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​សិស្ស​ដែល​រៀន នៅ​វិទ្យាល័យ​ឈ្នួ​រ​មានជ័យ ជិត​៥០០​នាក់ ដើម្បី​បង្កើន​ការយល់ដឹង​របស់​ពួកគាត់ ក្នុង​គោលបំណង ជួយ​កាត់ បន្ថយ​អាត្រា​គ្រោះថ្នាក់ ចរាចរណ៍​ដែល​បាន និង​កំពុងមាន​ការកើនឡើង គួរ​ឲ្យ​ព្រួយបារម្ភ​។​

​ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម បាន​ឲ្យ​ដឹងថា ដោយមាន​ការណែនាំ​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ លើ​ការផ្សព្វផ្សាយ​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ថ្មី ជូន​ដល់​ប្រជាពលរដ្ឋ​នោះ លោក​បាន​ចាត់​ឲ្យ​នាយការិយាល័យ និង​នាយរង​ការិយាល័យ ចរាចរណ៍​ផ្លូវគោក ទៅ​ជួប​ជាមួយ​សិស្ស នៃ​វិទ្យាល័យ​ខាងលើ​ដើម្បី​ឲ្យ​ពួកគេ បាន​យល់ដឹង កាន់តែខ្លាំង​ឡើង​ថែមទៀត​។ នៅក្នុង​ពិធី​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខាងលើនេះ ក៏មាន​ការ​ឲ្យ​ឆ្លើយ​សំណួរ​របស់​សិស្ស​ទាំងនោះ​ដែរ ហើយ​បើ​នរណា​ឆ្លើយ​ត្រូវ​នឹង​ប្រគល់ជូន​មួកសុវត្ថិភាព​មួយ​ជូន​ពួកគេ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់ ដែល​បាននិងកំពុង​សម្លាប់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ​នេះ​៕

ចំនួនអ្នកទស្សនា

    20224267

  • ថ្ងៃនេះ6321
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25791
  • ខែនេះ13601
  • ឆ្នាំនេះ996821
  • សរុប20224267