ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២០ខែមិនា ឆ្នាំ ២០១៦ លោក ទូច សាលីន អភិបាលរងខណ្ឌព្រែកព្នៅ បានចុះមកដោះស្រាយជាមួយក្រុមហ៊ុនចិនធ្វើផ្លូវជាតិលេខ ៥ដើម្បី អោយក្រុមហ៊ុនរុះរបាំងចែកទ្រូងថ្នល់ចេញចំនួន ១៣ផ្ទាំងស្មើចម្ងាយ ១៣ ម នៅពីមុខទីស្នាក់ការគណបក្សខណ្ឌ ។
តាមការគូសបញ្ជាក់របស់លោក ទូចសាលីន បានឲ្យដឹងថា៖ដោយពិនិត្យ ឃើញក្រុមហ៊ុន ចិនផ្លូវជាតិលេខ ៥ ធ្វើឲ្យប៉ះពាល់ របាំងចែកទ្រូងថ្នល់ចេញចំនួន ១៣ផ្ទាំងស្មើចម្ងាយ ១៣ ម នៅពីមុខទីស្នាក់ការគណបក្សខណ្ឌ លោកបានណែនាំ ដល់ក្រុមហ៊ុនជាគោលការណ៏ក្រុមហ៊ុនបានឯកភាពតាមការចង្អុលបង្ហាញរបស់អាជ្ញាធរ ៕