ព្រៃវែង ៖ នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៦ លោក ម៉ននី បណ្ឌិត អភិបាលស្រុក បានចូលរួមជាមួយក្រុមការងាររបស់ការិយាល័ស្រុកប្រតិបត្តិ ស៊ីធរកណ្ដាល ដើម្បីធ្វើការផ្តល់វ៉ាក់សាំងការពាររលាកខួរក្បាល ដល់កុមារអាយុចាប់៩ខែ ដល់ ក្រោម១៥ឆ្នាំ នៅសាលាបឋមសិក្សាព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ពិធីនេះមានវត្តមានចូលរួម ពីលោកលោកស្រីជាមន្ត្រីសាលាស្រុក កងកម្លាំង ប្រដាប់អាវុធក្រុមប្រឹក្សាឃុំ មេភូមិ រួមជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអាណាព្យាបាល និងសិស្សានុសិស្ស៥៨១នាក់ ស្រី ២៥៨នាក់ ។
ក្នុងឱកាសនេះ លោក ម៉ន នី បណ្ឌិត អភិបាលស្រុក និងក្រុមការងារបានធ្វើការផ្សព្វផ្សាយអពីគោលការណ៍នៃផ្តល់វ៉ាក់សាំង អត្ថប្រយោជន៍ បន្ទាប់ការទទួលបានវ៉ាក់សាំង និង បានឆ្លើយតបចំពោះ ពាក្យចចាមអារាមរបស់មនុស្សខិលខូច មួយចំនួន ដែលចោទថា ថ្នាំនេះជាសាកល្បង ឬការចម្លងមេរោគអេដស៏ ដោយមិនគិតពីសុខភាពរបស់កុមារខ្មែរយើង។លោកក៏បានលើកឡើងដែរថា៖ នេះជាលើកទី២ដែលរូបលោក បានចូលរួមយុទ្ធនាការដើម្បីធ្វើការផ្តល់វ៉ាក់សាំងការពាររលាកខួរក្បាល ដល់កុមារអាយុចាប់៩ខែ ដល់ ក្រោម១៥ឆ្នាំ នៅសាលាបឋមសិក្សាព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងស្រុក ក្នុងនាមរដ្ឋបាលស្រុកស៊ីធរកណ្ដាល សូមគោរពថ្លែងអំណរគុណ ចំពោះប្រមុខរាជារដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ដែលបានផ្តល់នូវកម្មវិធីយុទ្ធនាការដ៏មានសារៈសំខាន់ ចំពោះកុមារយើង អាចជួយពួកគេឱ្យរួចផុតពីជម្ងឺទាំងអស់គ្នា៕