ព្រៃវែង ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងក្រុមគ្រួសារ បានទទួលសិស្សានុសិស្សចំនួន ២៥០អ្នក មកដំណើរទស្សនកិច្ចសិក្សាកុមារ-យុវជន រាជធានីភ្នំពេញ និងមកគោរពវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែមសឿន នៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
បន្ទាប់មកក្រុមគ្រួសារ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានថ្លែងនូវការអរគុណ និងទទួកនូវការបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចសិក្សាកុមារ-យុវជន រាជធានីភ្នំពេញ ព្រមទាំងបានទទួលអាហារសំរន់មាន នំប៉័ងសាច់ ទឹកក្រូច ទឹកសុទ្ឋ និងកាហ្វេផងដែរ៕