ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ លោក ជា ពិសី អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវស្សីកែវ និងមានការអញ្ជើញចូលរួមពី លោក ស៊ូ សោគន្ធ អភិបាលរង, យុវជនកាកបាទក្រហម, និស្សិត អ.ម.ត បានទទួលទេយ្យទាន និងទេយ្យវត្ថុ ពីព្រះតេជគុណ សុវណ្ណជោតិ ខឹម សម្បត្តិ រាជាគណៈថ្នាក់កិត្តិយស ជាព្រះវិន័យធរ អនុគណៈខណ្ឌឬស្សីកែវ ព្រះចៅអធិការវត្តញាណរង្សី ព្រះប្រធានសហគមន៍ មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ។
អំណោយរួមមាន៖ អង្ករ ១,០០០គីឡូក្រាម, មី ១០កេស, ស្ករស ៣០គ.ក, ទឹកដោះគោ ២០កំប៉ុង, ទឹកត្រី ១០យួរ, ទឹកស៊ីអីវ ១០យួរ, ទឹកក្រូច ៥កេស, ត្រីខ ១០យួរ, តែ ២០០កញ្ចប់, ទឹកសុទ្ធ ១០កេស, សម្ភារៈប្រើប្រាស់ ២សម្រាប់ និងថវិកា៤,០០០,០០០រៀល។
លោក ជា ពិសី បានថ្លែងថា លោកនឹងយកអំណោយទាំងនេះទៅចែកជូន និងឧបត្ថម្ភដល់ដៃប្រជាពលរដ្ឋរងគ្រោះ តាមតម្រូវការជាក់ស្តែង និងប្រជាពលរដ្ឋទាំងឡាយណា ដែលជួបគ្រោះអ្វីមួយក្នុងជីវភាពរបស់ខ្លួន៕