ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋជាច្រើនរយនាក់រស់នៅភូមិស្ទឹងរាង ឃុំ ទួលសុភី ស្រុកអូរាំងឪខេត្ត ត្បូងឃ្មុំ បានសំណូមពរតាមរយៈអាជ្ញាធរមូលដ្ឋាន ឲ្យជួយពន្លឿនការធ្វើអត្តសញ្ញាប័ណ្ណជូនពួកគេ។
ប្រជាពលរដ្ឋបានថ្លែងថា កំហុសអក្ខរាវិរុទ្ធឈ្មោះភូមិឃុំនៅលើអត្តសញ្ញាប័ណ្ណ របស់ពួកគេ ដែលចែកជូនលើកមុននោះវាជាកំហុសរបស់មន្ត្រីនគរបាលចុះធ្វើ អត្តសញ្ញាណប័ណ្ណមិនយកចិត្តទុកដាក់សរសេរអោយបានត្រឹមត្រូវដោយពួកគេ ស្នើអោយមានការកែតម្រូវបញ្ហានេះ។
សំណូមពររបស់ប្រជាពលរដ្ឋនេះ ត្រូវបានលោកប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងរាងលើកមក ជម្រាបជូននាយឧត្តមសេនីយ៍ម៉ា ឈឿនអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធានក្រុមការងារត្រួតពិនិត្យ គោលនយោបាយភូមិឃុំមានសុវត្ថិភាពខេត្តត្បូងឃ្មុំនៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលធ្វើឡើងកាលពី ថ្ងៃទី២០ ខែមីនា ម្សិលម៉ិញ ។
លោកប្រធាននគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំទួលសុភី បានឲ្យយដឹងថា ប្រជាជនរស់នៅភូមិស្ទឹងរាង ឃុំទួលសុភី ស្រុកអូររាំងកន្លងមកនេះ បានទទួលអត្តសញ្ញាណប័ណ្ណគំរូថ្មីនេះហើយ ប៉ុន្តែ អត្តសញ្ញាណប័ណ្ណនោះអ្នកចុះធ្វើបានសរសេរខុសឈ្មោះឃុំ ឈ្មោះភូមិដែលគាត់រស់នៅ ដែលធ្វើអោយពួកគាត់មិនអាចប្រើប្រាស់អត្តសញ្ញាប័ណ្ណនោះបាន។
សំណូមពរជួយពន្លឿនការធ្វើ អត្តសញ្ញាណប័ណ្ណនេះត្រូវបាននាយឧត្តមសេនីយ៍ ម៉ា ឈឿន និងក្រុមការងារពីក្រសួងមហាផ្ទៃទទួលយកមកជម្រាបជូនផ្នែកធ្វើ អត្តសញ្ញាណប័ណ្ណ ដើម្បីអោយជួយធ្វើថ្មីឡើងវិញអោយបានឆាប់៕