សាលា​រាជធានី ភ្នំពេញ កិច្ចប្រជុំ​ដំបូង​នៃ​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ

22-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  នៅ​រសៀល​ថ្ងៃទី​២១​ខែមីនា ឆ្នាំ​២០១៦​ម្សិលមិញ​នៅ​សាលា​រាជធានី​ភ្នំពេញ ឯកឧត្តម​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​បាន​បើ កិច្ចប្រជុំ​ក្នុង​ការបង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​បើក​តំបន់ វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រ​ព័​ន្ឋ​ជូន​ប្រជាពលរដ្ឋ​ដែល កំពុង​រស់នៅ​តាម​សហគម​ន៏​បណ្តោះអាសន្ន​ដែល​តាំងទី​នៅលើ​ដីឯកជន​របស់រ​ដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ដែល​បច្ចុប្បន្ន​គឺ​ស្ថិតនៅក្នុង​ការពិនិត្យ​និង វាយតម្លៃ​ទៅលើ​អចលនៈទ្រព្យ​របស់​រដ្ឋ​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល និង​ប្រើប្រាស់​នៅ​លើដី​ជាក់ស្តែង​ហើយ​កិច្ចប្រជុំ​លំអិត​និង​បច្ចេកទេស នឹងធ្វើ​នៅក្នុង​ដំណាក់​ក្រោយៗ​ទៀត​។​

​គួរ​បញ្ជាក់ថា​កាលពី​ពេ​លើ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បានចេញ​សេចក្តីសំរេច​ស្តីពី​ការបង្កើត​គណៈកម្មការ អន្តរក្រសួង​ដើម្បី​បើក​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​សហគម​ន៏​បណ្តោះអាសន្ន​ដែល តាំងទី​លំនៅ​លើដី​ឯកជន​របស់​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​សមាសភាព ថ្នាក់ដឹកនាំ​ចំនួន​១៦​រូប​ក្នុងនោះ​មាន ឯកឧត្តម​ប៉ា សុជាតិ​វង្ស ជា​ប្រធាន ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជា​សមាជិក ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ឺង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​កម្ម​និង​សំណង់​។​ល​។​

 ក្នុង​កិច្ចប្រជុំ​លើកដំបូង​នេះ​ឯកឧត្តម​ប៉ា សុជាតិ​វង្ស​មាន​ប្រសា​ស​ន៏​ថាៈ​ជា​គោល​ការ​ណ៏​របស់​រាជរដ្ឋាភិបាល​ក្នុង ឆ្នាំនេះ​គឺ​ត្រូវ​ដោះស្រាយ​សំអាត​ឲ្យ​បាន​រួចរាល់​លើដី​៣​ប្រភេទ​គឺ​ទី​១៖ ដី​សារពើ​ភណ្ឌ​របស់​រដ្ឋ​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​,​ទី​២៖​ដី​សាធារណៈ របស់​រដ្ឋ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​,​និង​ទី​៣៖​ដី​ទំនាស់​រ៉ា​រ៉ៃ ដែល​ទំនាស់ ខ្លះ​ដោះស្រាយ​ជាង​២០​ឆ្នាំ​ហើយ​មិនទាន់​ដាច់ស្រេច​៕


ចំនួនអ្នកទស្សនា

    20224237

  • ថ្ងៃនេះ6291
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25761
  • ខែនេះ13571
  • ឆ្នាំនេះ996791
  • សរុប20224237