ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរ បាលខណ្ឌទួលគោក បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឆ្នោតវៀតណាម (កន្ទុយលេខ) នៅ ចំណុចក្រោមជណ្តើរ ទីតាំងផ្ទះលេខ៥៤៩ ផ្លូវលេខ ១២៨ ក្រុមទី២៨ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមសំដីរបស់សមត្ថកិច្ចបានអោយដឹងថា ក្នុងការបង្ក្រាបនេះដែល សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យចំនួន ៦នាក់ ៖១-សុខ លីន ហៅ លីន ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២២សេ ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ( ជាអ្នកកត់ )២-ឈឿន ចាន់ណា ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ២២សេ ផ្លូវលំ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ( ជាអ្នកកត់ )៣-ស៊ន សាត ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៤-តេន ស៊ីណាត ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកអនាម័យសាកលវិទ្យាល័យបញ្ញាសាស្ត្រ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក៥-ឈុន ចាន់ណាន ភេទប្រុស អាយុ ៤៩ឆ្នាំ ជន ជាតិខ្មែរ មុខរបរ មន្ត្រីក្រសួងពត៌មាន ស្នាក់នៅផ្ទះ ជួល ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៦-សៅ ផេង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៤០០ ផ្លូវជាតិលេខ៦អា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ត កណ្តាល ហើយបានដកហូតវត្ថុតាងរួមមាន៖ លុយខ្មែរ ចំនួន ៥៦០០០០៛ (ហាសិបប្រាំមួយ ម៉ឺនរៀល ) ,ប្រាក់ដុល្លា ចំនួន ១២១$(មួយរយម្ភៃមួយដុល្លា សហរដ្ឋអាមេរិច ) , ម៉ាស៊ីនគិតលេខម៉ាក Atime ចំនួន០២គ្រឿង ,ប៊ិច ចំនួន ១២ដើម, ឯកសារកត់កន្ទុយលេខ ០៩សន្លឹក, ក្រដាលលទ្ធផល ចំនួន ០២ដុំ, ក្រដាសសំរាប់កត់កន្ទុយលេខ ០១ដុំ, តុឈើ ចំនួន ០១ កៅអីជ័រពណ៌ក្រហម ០៣, កង្ហាបញ្ឈរម៉ាក Hatari ពណ៌បៃតង ចំនួន០១។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ តាមផ្លូវច្បាប់ ៕