អ្នករស់នៅ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ​ក្រុង​កំពង់ចាម​ទៅហើយ​មកវិញ​

23-March-2016 | ដោយ មែន កំសត់


​កំពង់ចាម ៖ ក្រុម​អ្នករស់នៅ​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ ជាមួយ​ទ្រុង​ចិញ្ចឹម​ត្រី​នៅ​សង្កាត់​បឹង​កុក​ក្រុង​កំពង់ចាម​ភាគច្រើន​ជា ជនជាតិ​វៀតណាម​ប្រមាណ​ជាង​៣០​គ្រួសារ​ដែល​អាជ្ញាធរ​បាន​ឲ្យ​ចាក​ចេញទៅ​រស់នៅ ខាង​ច្រាំង​កោះដាច់​ស្រុក​កំពង់សៀម​កាលពីមុន​បុណ្យ​ទន្លេ​នោះ​ឥឡូវ​បាន​វិល មក​រស់នៅ​កន្លែង​ដើម​វិញ​ហើយ​។​

​ប៉ុន្តែ លោក​ខ្ច​ង​អូន ចៅសង្កាត់ បឹង​កុក​បាន​ឆ្លើយ​បកស្រាយ​ប្រាប់ នៅ​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ ២០១៦​ថា​ពុំ​បានដឹង​រឿង​អ្នករស់នៅ​លើទឹក​ទាំងនោះ​បាន​វិល​មកវិញ​ទេ​។​តែ ពួក​អ្នក​ទាំងនោះ​ធ្លាប់​ត្អូញត្អែរ​ពី​ការលំបាក​ពេល​ទៅ​រស់នៅ​កន្លែង​ថ្មី បាន​ជាង​មួយ​សប្តាហ៍​នោះ​ថា​ពុំមាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​គ្មាន ទឹកស្អាត​ប្រើប្រាស់​និង​ពិបាក​យក​កូនចៅ​ទៅ​សាលារៀន​ឆ្លងទៅ​មកហើយ​ពួក នោះបាន​សន្យា​ឈប់​រស់នៅ​របៀបនេះ​បន្ទាប់ពី​ពួកគេ​លក់​ត្រី​ចិញ្ចឹម​ក្នុង ទ្រុង​អស់​នឹងរ​កដី​រស់​នៅលើ​គោក​វិញ​ហើយ​។​

​ចៅសង្កាត់​បឹង​កុក​លោក ខ្ច​ង អូន បាន បកស្រាយ​ទៀតថា​៖ អ្នករស់នៅ​លើផ្ទះ​បណ្តែត​ទឹក​សរុប​ចំនួន​៣២​គ្រួសារ​។ ក្នុងនោះ​ចំនួន​២០​គ្រួសារ​ជា​ជនអន្តោប្រវេសន៍​វៀតណាម​ស្របច្បាប់​និង​ចំនួន ១២​គ្រួសារ​ជា​ជនជាតិខ្មែរ​។​ពួក​អ្នករស់នៅ​លើផ្ទះ​ទឹក​ទាំង​នោះ​យើង​បាន ឲ្យ​ចេញទៅ​រស់នៅ​ត្រើយម្ខាង​កោះដាច់​ក្នុងស្រុក​កំពង់សៀម​កាលពីមុន​បុណ្យ ទន្លេ​។​ប៉ុន្តែ​កាលនោះ​ជនជាតិ​វៀតណាម​ទៅ​ទាំង ២០ គ្រួសារ ចំណែក​ជនជាតិខ្មែរ​ទៅ​តែ ប្រាំបី គ្រួសារ គឺ​អ្នក​មិន​ទៅ បួន គ្រួសារ​។​
    
 លោក​អនុ​សេនីយ៍ កែវ ប៊ុនហេង នាយ​ប៉ុ​ស្ត៍​នគរបាល​សង្កាត់​បឹង​កុក​បាន ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២​មីនា​ដែរ​ថា​ករណី​គ្រួសារ​អ្នករស់នៅ​លើផ្ទះ បណ្តែត​ទឹក​នាំគ្នា​អូស​ផ្ទះ​ទ្រុង​ចិញ្ចឹម​ត្រី​វិល​មក​រស់នៅ​ច្រាំងទន្លេ មេគង្គ​កន្លែង​ដើម​វិញ​ក្នុង​សង្កាត់​បឹង​កុក​នេះ​ខាង​លោក​បានទទួល​ព័ត៌មាន ពី​ខាង​សមាគម​វៀតណាម​វិញ​ទេ​ថា​ខាង​សមាគម​បាន​ប្រាប់​ទៅខាង​អភិបាលក្រុង កំពង់ចាម​រួចហើយ​ពី​ផ្ទះ​បណ្តែត​ទឹក​មក​នៅ​កន្លែង​ដើម​វិញ​នេះ​។ ប៉ុន្តែ​ខាង​លោក​អត់​បានទទួល​លិខិតស្នាម​ផ្លូវការ​ឡើយ​។​
    
 នាយប៉ុស្តិ៍​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​សង្កាត់​បឹង​កុក​នេះ​មាន ជនជាតិ​វៀតណាម​រស់នៅ​ជា​លក្ខណ​:​អន្តោប្រវេសន៍​ស្របច្បាប់​ទាំង​រស់នៅ​លើទឹក ក្នុង​ទន្លេមេគង្គ​និង​រស់នៅ​លើគោក​សរុប​ចំនួន​៦០​គ្រួសារ​។​ពួកគេ​ទាំងនោះ បានធ្វើ​ជំរឿន​ជាច្រើនលើក​ហើយពី​ក្រសួងមហាផ្ទៃ​នាពេល​កន្លងមក​៕

ចំនួនអ្នកទស្សនា

    20224657

  • ថ្ងៃនេះ6711
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26181
  • ខែនេះ13991
  • ឆ្នាំនេះ997211
  • សរុប20224657