ស្ទឹងត្រែង ៖ សាខាកាកបាទក្រហមកម្ពុជានិងអាជ្ញាធរខេត្តស្ទឹងត្រែងនៅថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០១៦នេះ បាន ចែកអំណោយជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ។
ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា បានអោយដឹងថា ក្រុមគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ឆាបឆេះខាងលើនេះមានឈ្មោះ ភួ ថង ភេទប្រុសអាយុ ៤៨ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើនេះ ហើយលំនៅដ្ឋានដែលត្រូវភ្លើងឆេះនោះមានទំហំ ទទឹង១០ម៉ែត្រ និងបណ្ដោយ១២ម៉ែត្រ ។លោកអភិបាលរងខេត្តបន្តទៀតថាផ្ទះដែលត្រូវភ្លើងឆាបឆេះអស់ទាំង ស្រុងកាលពីទី២០ ខែមីនា២០១៦កន្លងទៅមានតែ១ខ្នងផ្ទះប៉ុណ្ណោះចំណែក២ខ្នង ទៀតឆេះតែជញ្ជាំងក្ដារមួយផ្នែក ដោយសារមានការជួយអន្តរាគមន៍ពីអ្នកជិតខាង។
លោកសាយ ព្រលឹងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តស្ទឹងបាន អោយដឹង ថា អំណោយទាំងនេះគឺគ្រាន់តែជួយដោះស្រាយនៅជីវភាពជូនគ្រួសាររងគ្រោះបាន ខ្លះៗ ក្នុងនោះមាន អង្ករ៥០គីឡូក្រាម តង់១ កន្ទេល១ ម៉ុង១ ភួយ១ សារុង១ក្រម៉ា១ ត្រីខ១យួរ មី១កេះ ប្រេងឆា១ដបនិង ថវិកា៥ម៉ឺនរៀលក្រៅពីនោះ ក្រុមហ៊ុន សាងសង់ទំនប់វ៉ារីអគ្គិសនីសេសានក្រោម២បានឧបត្ថម្ភប្រាក់ចំនួន ៤០០ដុល្លារអាមេរិកផងដែរ ។
លោក ភួ ថង ជាគ្រួសារជនរងគ្រោះ បានថ្លែងអំណរអគុណដល់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេច កិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ាណីហ៊ុន សែន ជាប្រធាន ដែលតែងតែយកចិត្តទុក ដាក់ជួយដល់ប្រជាពលរដ្ឋដែលជួបនៅបញ្ហាប្រឈមនានាជាពិសេសអ្នករងគ្រោះ ដោយអគ្គីភ័យ៕