ព្រះវិហារ ៖ ប្រជាពលរដ្ឋតវ៉ាដីធ្លីមកពីតាមបណ្តាខេត្តផ្សេងៗគ្នាប្រមាណ៨០ គ្រួសារ ដែលចាញ់បោកមេខ្យល់ចំនួន៤នាក់ បានទៅជួបជុំគ្នានៅចំណុចផ្លូវបំបែកជា៤ស្ថិតនៅភូមិស្វាជ្រុំ ឃុំស្រអែមស្រុកជាំក្សាន្ត កាលពីរសៀលថ្ងៃទី២២ មិនា២០១៦នោះត្រូវបានអាជ្ញាធរទប់ស្កាត់អោយពួកគាត់រំសាយវិលត្រទ្ប ប់ទៅកាន់លំនៅ ដ្ឋានរៀងៗខ្លួនវិញ។
អាជ្ញាធរមូលដ្ឋាន បានរាយការណ៍អោយដឹងថា ប្រជាពលរដ្ឋចំនួន៨០គ្រួសារនោះបានចាញ់បោកមេខ្យល់ ដែលដើរឃោសនាអោយពួកគាត់នាំគ្នាធ្វើការតវ៉ា ដើម្បីបានសិទ្ធទៅរស់នៅលើដីភូមិស្វាយជ្រុំវិញ។មេខ្យល់ និយាយថា រាជរដ្ឋាភិបាលបានអនុញ្ញាតអោយប្រជាពលរដ្ឋ៨០គ្រួសារដែលជាអតីត ម្ចាស់ដីអាចទៅរស់នៅលើដីរបស់រដ្ឋទីនោះវិញ។នៅរសៀលថ្ងៃដដែល អាជ្ញាធរដែនដីបាននាំប្រជាពលរដ្ឋតវ៉ាដីធ្លីទាំងនោះអោយទៅដេក ស្នាក់នៅក្នុងវត្តស្រអែមមួយយប់។
លោក ប្រាក់ ភី មេឃុំស្រអែម បានអោយដឹងនៅព្រឹកថ្ងៃទី២៣ មិនានេះថា ប្រជាពលរដ្ឋតវ៉ាដីធ្លីទាំង៨០នាក់ ដែលបានដេកស្នាក់នៅក្នុងវត្តស្រអែម មួយយប់នឹងត្រូវរំសាយអោយត្រទ្បប់ទៅកាន់លំនៅឋានរៀងខ្លួនៗវិញ នៅថ្ងៃនេះ។លោក បញ្ជាក់ថា ពួកគាត់មួយចំនួនបានយល់ព្រមត្រទ្បប់ទៅផ្ទះវិញបន្ទាប់ពីដឹងថា បានចាញ់បោកមេខ្យល់អោយនាំគ្នាមកទាមទារយកដីស្វាយជ្រុំវិញ។
នៅថ្ងៃទី២២មិនា២០១៦អាជ្ញាធរជាតិព្រះវិហារ និងសាលាខេត្តព្រះវិហារ បានប្រញាប់ចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីជូនដំណឹងដល់ពលរដ្ឋតវ៉ាទាំង៨០នាក់ កុំអោយជឿលើការឃោសនាអកុសលរបស់ជនខិលខូចមួយចំនួន។ពាក្យឃោសនានោះបាន និយាយថាអ្នកធ្លាប់រស់នៅលើដីស្វាយជ្រុំ នឹងអាចវិលត្រទ្បប់ទៅរស់នៅលើដីស្វាយជ្រុំដែលស្ថិតក្នុងតំបន់ អភិរក្សប្រាសាទព្រះវិហារវិញគឺជារឿងប្រឌិតទាំងស្រុង។
ខ្លឹមសារត្រួសៗនៅក្នុងលិខិតនេះ បានបន្តថា ប្រជាពលរដ្ឋដែលបានផ្ទេរដីពីភូមិស្វាយជ្រុំ មករស់នៅភូមិធម្មជាតិ សម្តេចតេជោគឺអាជ្ញាធរមានសមត្ថកិច្ច ក៏បាន នឹងបន្តដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រគល់ ដីលំនៅ ដ្ឋាននិងដីកសិកម្មសម្រាប់ការតាំងទីលំនៅថ្មីនេះ។
ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច យើងនឹងបន្តដោះស្រាយករណីនេះដោយសន្តិវិធីស្រមតាមច្បាប់ជាធរមាននិង សូមអំពាវនាវដល់ប្រជាជនដែលជឿលើការឃោសនាអកុសលអោយវិលត្រទ្បប់ទៅ រស់នៅក្នុងលំនៅដ្ឋានដើមវិញនិងទីតាំងទាំងទ្បាយតាមគោលនយោបាយដែល បានផ្តល់ជូន៕