មន្ទីរអប់រំ ខេត្ត ដកតំណែង​លោកនាយក​វិទ្យាល័យ ហ៊ុន សែន ពាម​រក៍

24-March-2016 | ដោយ មែន កំសត់


​ព្រៃវែង ៖ នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៣ មីនា មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​កោះប្រជុំ​លោកគ្រូ អ្នកគ្រូ ប្រមាណ​ជិត​១០០​រូប នៅក្នុង​វិទ្យាល័យ ហ៊ុន សែន ពាម​រក៍ ដើម្បី​ប្រកាសសេចក្តី​សម្រេច​របស់​មន្ទីរអប់រំ​ខេត្ត ។​

​ពិធី​ប្រកាស ខាងលើនេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ឈុន សុផល អនុប្រធាន​មន្ទីរអប់រំ​ខេត្ត បានប្រកាស​ដក​លោក ហាក់ នី​ន ចេញពី​តួនាទី​ជា​នាយក​វិទ្យាល័យ ហ៊ុន សែន ពាម​រក៍ ដើម្បី​ទៅ​បម្រើ​ការងារ​នៅក្នុង​មន្ទីរអប់រំ​ខេត្ត​វិញ ។ ការដក​លោកនាយក ហាក់ នី​ន ចេញពី​តួនាទី​នេះ ធ្វើ​ទៅតាម​សំណូមពរ​របស់លោក​គ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ​នេះ ដែល​ប្តឹង​ចោទ​លោក ហាក់ នី​ន ថា ធ្វើការ​គ្មាន​តម្លាភាព និង​បានធ្វើឱ្យ​បាត់​លុយ​សាលា​អស់​រាប់ម៉ឺន​ដុល្លារ ជាពិសេស​ការគ្រប់គ្រង​មាន​លក្ខណៈ​តឹងរឹង​មិនអាច​ទទួលយកបាន ។​

លោក ឈុន សុផល បាន​បញ្ជាក់ថា ដោយសារតែ​សាលា​មិនអាច​គ្មាន​អ្នកដឹកនាំ និង​គ្រប់គ្រង​បាន ទើប​មន្ទីរ​សម្រេច​បង្កើត​គណៈ​គ្រប់គ្រង​បណ្តោះអាសន្ន​មួយ​សម្រាប់ គ្រប់គ្រង​កិច្ចការងារ​នៅក្នុង​វិទ្យាល័យ​ពាម​រក៍​នេះ ទម្រាំ​តែ​ជ្រើសរើស​នាយក​ថ្មី​បាន ។ គណៈ​គ្រប់គ្រង​ថ្មី​នេះ​មាន លោក ឈិ​ត វ​ណ្ណី អនុប្រធាន​ការិយាល័យ​អធិការកិច្ច​មន្ទីរអប់រំ​ខេត្ត​ជា​ប្រធាន អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ពាមរ​ក៌ ជា​អនុប្រធាន និង​លោកគ្រូ​-​អ្នកគ្រូ នៅ​វិទ្យាល័យ​ពាម​រក៍​៥​រូប​ទៀត ជា​អនុប្រធាន និង​សមាជិក ៕

ចំនួនអ្នកទស្សនា

    20224387

  • ថ្ងៃនេះ6441
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25911
  • ខែនេះ13721
  • ឆ្នាំនេះ996941
  • សរុប20224387