ឯកឧត្តម ជា សុ​មេធី​ចុះ​ពិនិត្យ​ទីតាំង បរិស្ថាន សន្តិសុខ​សណ្ដាប់ធ្នាប់ ក្នុងស្រុក​ស៊ីធរ​កណ្ដាល​

24-March-2016 | ដោយ មែន កំសត់



​ព្រៃវែង ៖ នៅ​រសៀល​ថ្ងៃទី ២៣​ខែ​មិនា​ឆ្នាំ​២០១៦ ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល ខេត្តព្រៃវែង អមដំណើរ​ដោយ អភិបាលរង​ខេត្ត និង មន្ទី​ជុំវិញ​ចំណុះ​សាលាខេត្ត បាន​ចុះ​ពិនិត្យ​ទីតាំង បរិស្ថាន សន្តិសុខ​សណ្ដាប់ធ្នាប់ សំរាប់​ត្រៀម​ពី​ធី​បុណ្យ​បញ្ចុះ​ខ​ណ្ឌ័​សីមា នាពេល​ខាងមុខនេះ  ស្ថិតនៅ វត្ត ក្នុងស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។​

​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​មាន​វត្តមាន ពី  អភិបាលរង​ខេត្ត  ក្រុមការងារ មន្ទីរ​នានា​ក្នុង ខេត្ត លោក ​ម៉ន​នី បណ្ឌិត អភិបាលស្រុក ក្រុមការងារ សាលាស្រុក និង​លោកតា​ជា​គណៈកម្មការ​វត្ត​ផងដែរ​។​

​នាឱកាស​នោះ ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណៈ អភិបាលខេត្ត ព្រៃវែង បាន​មានមតិ​និង សំណេះសំណាល​ទៅកាន់​ប្រជាពលរដ្ឋ និង​គណៈកម្មការ​វត្ត​ប្រកបដោយ​ភាពកក់ក្ដៅ​បំផុត ហើយ​ឯកឧត្តម ស្នើ​និង​ជម្រុញ​ដល់​ថ្នាក់ស្រុក ឃុំ​ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់ សំអាត​បរិស្ថាន​ទីតាំង​បរិវេណ អារាម ដើម្បី មាន​សោភ័ណភាព និង មាន​របៀបរៀបរយ បានល្អ​ប្រសើរ សំរាប់​ត្រៀម​ពី​ធី​បុណ្យ​បញ្ចុះ​ខ​ណ្ឌ័​សីមា នាពេល​ខាងមុខនេះ​៕

ចំនួនអ្នកទស្សនា

    20224637

  • ថ្ងៃនេះ6691
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26161
  • ខែនេះ13971
  • ឆ្នាំនេះ997191
  • សរុប20224637