ព្រៃវែង ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង និងមន្ទីរជំនាញបានចុះដោះស្រាយ និងលុបចោល នូវអាជីវកម្មកំពង់ចម្លងព្រែកច្រេស ដែលជាសំណូមពររបស់ប្រជាពលរដ្ឋ នៅភូមិកំពង់ឬស្សី ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ក្នុងការចុះត្រួតពិនិត្យនេះមានវត្តមាន ពី អភិបាលរងខេត្ត ក្រុមការងារ មន្ទីរនានាក្នុង ខេត្ត លោក អភិបាលស្រុក ក្រុមការងារ សាលាស្រុក និងលោក លោកស្រីជាគណៈកម្មការផាស៊ី ស្រុក អាជ្ញាធរ សមត្ថកិច្ច កងកម្លាំង ប្រដាប់អាវុធ ផងដែរ។
មានមតិទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង បានលើកឡើងថា ៖ ដើម្បីបព្ចាប់ ជំលោះរវាងម្ចាស់កំពង់ដរ និង ប្រជាពលរដ្ឋហើយ ចូលរួមកាត់បន្ថយសេវាផ្សេង រាល់ការចំណាយ របស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានសម្រេចលុបចោលនូវអាជីវកម្មកំពង់ចម្លង ព្រែកច្រេស ដែលជា សំណូមពរ របស់ប្រជាពលរដ្ឋ នៅភូមិកំពង់ឬស្សី ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ចាប់ពីពេលនេះតទៅ។
បន្ទាប់មកក្រុមការងារខេត្តបាន ចុះសិក្សាគំរោងសាងសង់ផ្លូវច្រេសជូនប្រជាពលរដ្ឋសម្រាប់ចរាចរណ៍ នៅពេលខាងមុខ ហើយ ឆ្លៀតពេលនោះ ឯកឧត្តម បាន ឧបត្ថម្ភ ដល់គ្រួសារដែលមានជីវភាព ក្រីក្រ លំបាកខ្លាំង ចំនួន៥គ្រួសារ មាន អង្ករ មី ទឹកត្រី និង ថវិការមួយចំនួនផងដែរ៕