ភ្នំពេញ៖ តាមការបញ្ជាផ្ទាល់ដោយ លោក សេង សាញ់ចៅសង្កាត់ស្ទឹងមានជ័យ អាជ្ញាធរសង្កាត់ និងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងកន្លែងជល់មាន់ និង អាប៉ោងមួយកន្លែងនៅវេលាម៉ោង ១១និ ០០នាទីថ្ងៃទី ២៣ខែមិនាឆ្នាំ២០១៦ កម្លាំងចំរុះ រួមមាន៖កម្លាំង អាវុធហ ត្ថ ខណ្ឌមានជ័យកំលាំង នគរបាល ប៉ុស្តិ៍ ស្ទឹងមានជ័យ និងប្រជាការពារ សង្កាត់ស្ទឹងមានជ័យ បានចុះទៅបង្ក្រាបទីតាំងលេង ល្បែងជល់មាន់ និង អាប៉ោង នៅភូមិដំណាក់ធំ៣ ផ្លូវ សេះ ស សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ អ្នកលេង ត្រូវបានរត់ចែកជើងគ្នាពេលដែលកំលាំចំរុះចុះទៅដល់ បន្សល់តែ សំភារះ អាប៉ោង និង សៃវៀនភ្នាល់មាន់តែប៉ុណ្ណោះ ទីតាំងត្រូវបានរុះរើ ដោយកំលាំងចំរុះ ៕