ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២២ខែមិនាឆ្នាំ២០១៦ លោក ប៉ាង លីដា អភិបាលរង នៃគណអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចំរុះសហការជាមួយក្រុមយុវជនអង្កភាពសារពត៌មានកម្លាំងមនុស្សធម៌ចុះជួយសំរួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅចំណុចរង្វង់ទួលគោកគួរបញ្ជាក់ផងដែរថាចំណុចរង្វង់ មូលទួលគោកគឺមានការកក់ស្ទះជារៀងរាល់ដោយសារតែបងប្អូនធ្វើដំណើរមិនមានការអត់អោនអធ្យាស្រ័យគ្នាក្នុងនាមសាលាខណ្ឌទួលគោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងវិថីក្នុង រាជធានីភ្នំពេញមេត្តាអត់អោននិងអធ្យាស្រ័យគ្នាក្នងការធ្វើដំណើរដើម្បីសហការគ្នាចូលរួមកាត់បន្ថយការកក់ស្ទះនៅក្នងរាជធានីភ្នំពេញ៕