ភ្នំពេញ៖ ដោយយល់ឃើញ សកម្ម ភាពចូលរួម លើការងារមនុស្ស និងបានសហការជាមួអាជ្ញាធរ ខណ្ឌ សង្កាត់ ទើបនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ១២និង០០នាទីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគជូនអង្គភាពសារពត៌មានកម្លាំងមនុស្សធម៌ រួមមានៈ មី១កេសធំ ស្មើនឹង ៦កេសតូច. អង្ករ ២បាវ ស្មើនឹង ១០០គីឡូ.កាតប្រេងសាំងចំនួន៥០លីត្រ។
តំណាងក្រុមសារព័ត៌មានមនុស្សធម៌បានសម្ដែងនូវក្ដីអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និង ក្រុមការងារដែលបានចូលរួមចំណែកលើការងារមនុស្សធម៌ប្រកបដោយភាពមិនលំអៀង ស្របតាមគោលនយោបាយកិច្ចអភិវឌ្ឍន៍សង្គមជាតិ៕