ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងសហការីអមដំណើរដោយ ឯកឧត្តម ឡុង ថាត អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង និង លោក ម៉ននី បណ្ឌិតអភិបាលស្រុកស៊ីធរកណ្ដាលបានចុះត្រួតពិនិត្យស្ថានភាពផ្លូវ ស្ពាន ដែលកំពុងសាងសង់នៅក្នុងឃុំរំលេច ឃុំឬស្សីសាញ់ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ត្រាំ អ៊ីវតឹក បានមានមតិនងជម្រុញដល់ក្រុមហ៊ុនដែលទទួលការសាងសង់ត្រូវយកចិត្តទុកដាក់ពន្លឿនឲ្យបានលឿនហើយអនុវត្តន៍តាមគោលគារណ៍បទដ្ឋានបច្ចេកទេសនិងគំនូសប្លង់ឲ្យបានសមស្របដើម្បីគុណភាពសំណង់យូរអង្វែងក្នុងការប្រើប្រាស់៕