ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ មីនា នេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ក្រោមវត្តមានលោក ឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានកាកបាទក្រហមប្រចាំខណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនពលរដ្ឋក្រីក្រចំនួន២១គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
អំណោយដែលយកមកចែកជូនពលរដ្ឋក្រីក្រទាំង ២១គ្រួសារនាពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ (១០កំប៉ុង) ទឹកក្រូច១កេស ឃីតមួយឈុត និងប្រាក់៣ម៉ឺនរៀលផងដែរ ៕