លោក ឃ្លាំង ហួត នាំ​អំណោយ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ប្រជាពលរដ្ឋ​៣៥​គ្រួសារ នៅ​សង្កាត់​ជ្រោយចង្វារ​

24-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ និង​ជា​ប្រធាន​កិ​ត្ត​យស អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ និង​លោកស្រី នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​មន្ត្រី​សាលាខណ្ឌ​ជ្រោយចង្វារ យក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ ចំនួន​៣៥​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ដើម្បី​ជួយ​កាត់បន្ថយ​ការលំបាក របស់​ពួកគាត់​បាន មួយកម្រិត​ទៀត​។​


​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក​លោកស្រី​ជា​សាខា​កាកបាទក្រហម​ខណ្ឌ សស​យក ក្រុមប្រឹក្សា សង្កាត់ យុវជន និង​មេភូមិ​។​

​នាឱកាស​នោះ​លោក ឃ្លាំង ហួត បាន​មានមតិ​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់​ថា អំណោយ​ទាំងនេះ បានមកពី​ការឧបត្ថម្ភ​ជូន​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​លោក​ទាំង​២ តែងតែ​គិតគូ​ពី​សុខទុក្ខ របស់​រាស្ត្រ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង នៅពេលដែល​ជួប​ការលំបាក និង​មាន​គ្រោះថ្នាក់​អ្វីមួយ​កើតឡើង​។​

​អំណោយ​ដែល​ត្រូវ​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ​រួមមាន​ក្នុង​១​គ្រួសារ​ទទួលបាន​៖ អង្ករ ៣០ គីឡូក្រាម  មី ១​កេស​តូច​- ត្រីខ ១០​កំប៉ុង ឃី​ត ១​កញ្ចប់​(​មាន​ម៉ុង​១ ភួយ​១ សារុង​១ ក្រ​ម៉ា​១)- ថវិកា ៥​ម៉ឺន​រៀល ។​

​បើតាម​ការបញ្ជា លោក  ​ឃ្លាំង ​ហួត ​សម្រាប់​ខណ្ឌ​ជ្រោយចង្វារ​បានទទួល​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សរុប​ចំនួន​៨០០​គ្រួសារ​បន្ថែមទៀត​។​

​ប្រជាពលរដ្ឋ បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ លោក ឃ្លាំង ហួត និង​គោរព​ការស្រឡាញ់ និង​ការពារ​រាស្ត្រ ស្លូតត្រង់​នៅក្នុង​ដែនដី​ខណ្ឌ​របស់ខ្លួន​នោះ ហើយ​ប្រជាពលរដ្ឋ បាន​ថ្លែងថា​៖ ក្នុងនាម​ប្រជាជន​ខណ្ឌ​ជ្រោយចង្វារ ទាំងអស់​សូម​គោរព​ថ្លែងអំណរគុណ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​ផ្ដល់ជំនួយ ជូន​ដល់​ប្រជាជន ទី​ទល​ក្រ​ក្នុង​ខណ្ឌ ដែល​កាយវិការ និង​ទង្វើ​ទាំងនេះ ប្រជាជន​ទាំងអស់​នឹង​ចងចាំ​រហូត​៕

ចំនួនអ្នកទស្សនា

    20223577

  • ថ្ងៃនេះ5631
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25101
  • ខែនេះ12911
  • ឆ្នាំនេះ996131
  • សរុប20223577