ភ្នំពេញ ៖នា រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ សាលាខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំសាមញ្ញ របស់គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខណ្ឌឫស្សីកែវលើកទី២០ក្រោមអធិបតីភាពលោក ជំទាវ ឃួន គឹមនី ប្រធានគ កសក រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះព្រមទាំងមានការចូលរួមពី លោកអភិបាលរងខណ្ឌ លោកស្រី ហួយ សុជីវណ្ណី ប្រធានគណៈកម្មាធិការ និងមានចូលរួមពីលោកសមាជិក សមាជិកាគណកម្មាធិការ និងបណ្ដាអង្គការនានា សរុបប្រមាណ ២៨រូប ។
កិច្ចប្រជុំ ពិភាក្សាដោយផ្តោតលើរបៀបវារៈចំនួន ៤រួមាន៖ ពិនិត្យ និង អនុម័តព្រាងកំណត់ហេតុសេចក្ដីប្រជុំសាមញ្ញលើកទី១៩ កាលពីថ្ងៃទី២៥ កុម្ភៈ ២០១៦របស់គកសកខណ្ឌឫស្សីកែវ./ពិនិត្យនិងអនុម័តរបាយការណ៍សកម្មភាពប្រចាំត្រីមាសទី១ របស់គ.ក.ស.ក ខណ្ឌឫស្សីកែវ/. ពិនិត្យ និងអនុម័តសេចក្ដីព្រាងផែនការសកម្មភាព និងថវិកាប្រចាំខែមេសា និងប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ របស់ គ.ក.ស.ក ខណ្ឌ/ និង. បញ្ហាផ្សេងៗ (បញ្ហាប្រឈម និងដំណោះស្រាយ)។
អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូនតាមរបៀបវារៈដែលបានគ្រោងទុក មានមតិណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះ លោកជំទាវ ឃួន គឹមនី ប្រធាន គ កសក រាជធានីភ្នំពេញបានជម្រុញដល់មាជិកសមាជិកានៃគកសកខណ្ឌនិងគកនកសង្កាត់ត្រូវសហការជាមួយណ្ដាអង្គភាពដែលពាក់ព័ន្ធត្រូវបន្តការយកចិត្តលើការផ្ដល់ព័ត៌មានលើការងារយេនឌ័រចុលរួមប្រជុំផ្សព្វផ្សាយ លើសុខភាព អនាម័យ កិច្ចការពារ ចំណាកស្រុក ខុសច្បាប់ ការពិនិត្យផ្ទៃពោះសុខភាពមាតាទារកការជួញដូរស្ត្រីកុមារការចុះអត្រានុកូលដ្ឋានកំណើតនិងវិស័យ អប់រំ ក្នុងសង្គម ។
បន្ទាប់មក លោកស្រីហួយ សុជីវណ្ណី ប្រធានគណៈកម្មាធិការខណ្ឌបានស្នើដល់ ក កនកសង្កាត់ត្រូវរៀបចំផែនការប្រជុំឲ្យបានទៀងទាត់ និងប្រើប្រាសើថវិកាតាមប្រកាសក្រសួង កិច្ចការនារីក្រសួងហិរញ្ញវត្ថុថ្នាក់ជាតិគជអបតាមគណនេយ្យភាពរបស់រតនាគារ និងមានការឯកភាពពីក្រុមប្រឹក្សាសង្គាត់៕
ដោយ៖លោក សីហា