សាលាខណ្ឌ​ដូនពេញ​បំភ្លឺ​រឿង​ទំនាស់​ជូន Account Facebook ឈ្មោះ Phally Lihour

25-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ សាលាខណ្ឌ​ដូនពេញ​សូម​ឆ្លើយតប​ចំពោះ Account Facebook ឈ្មោះ Phally Lihour ក្នុងករណី​ទំនាស់​ដើមបណ្តឹង​លោក មៀ​ច ស៊ា​ម និង​លោកស្រី ហេង ស៊ីវ​ហ៊ុន ជាមួយ​ចុង​បណ្តឹង​ឈ្មោះ HARRIGAN MICHAEL JOHN និង​បាន​បង្ហោះ​ចូលក្នុង Page សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​សម្តេច​ជួយ​អន្តរាគមន៍ និង​ថា​អាជ្ញាធរ មិន​ដោះស្រាយ​រឿងនេះ ។​

​ពេលនេះ​អាជ្ញាធរ​ខណ្ឌដូនពេញ សង្កាត់ សូម​បង្ហាញ​ឯកសារ​ជា​សាធារណៈ ដើម្បី​ឲ្យ​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ Facebook ពិសេស សម្តេច​តេ​ជោ លោក​ជ្រាប​ពី​បញ្ហា​ទំនាស់​នេះ ដោយ​សេចក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់ ។
​គ្រប់​រឿង​វិវាទ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​បានដាក់​ពាក្យបណ្តឹង​មក​សាលាខណ្ឌ​ដូនពេញ​អាជ្ញាធរ​មិនដែល​បង្អក់​ឬ​ព្រងើយ​ក​ន្ទើ​យ​នោះទេ​អាជ្ញាធរ​តែងតែ​យល់​ពី​បញ្ហា​របស់​ប្រជាពលរដ្ឋ​ជានិច្ច គឺ​ផ្ទុយទៅនឹង​ការ​ចោទ​របស់ Account ឈ្មោះ Phally Lihour ថា​អាជ្ញាធរ​មិន​ដោះស្រាយ​ជូន ៕

ចំនួនអ្នកទស្សនា

    20223887

  • ថ្ងៃនេះ5941
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25411
  • ខែនេះ13221
  • ឆ្នាំនេះ996441
  • សរុប20223887