លោក លី សា​វេត បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ​សែន​សុខ​

25-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  ​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៦​រដ្ឋបាល​ខណ្ឌ​សែន​សុខ​បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ​ដោយ​លើកយក​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការរក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​បញ្ហា​សណ្តាប់ធ្នាប់​និង​អនាម័យ​សាធារណៈ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ខណ្ឌ ក្រោម​អធិបតីភាព​លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ ។​


​កិច្ចប្រជុំ​នេះ​មាន​វត្តមាន អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​គណៈបញ្ជាការ​ឯកភាព ខណ្ឌ សង្កាត់ អធិការ អាវុធ ហត្ថ ខណ្ឌ  ប្រជា​ការពារ  និង ប្រធាន​សណ្ដាប់ធ្នាប់ ប្រធាន​ផ្សារ សរុប ៣១​នាក់​ផងដែរ​។​

​មានមតិ​ទៅកាន់​អង្គប្រជុំ ក្នុងឱកាស​នោះ ដែរ លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ  បាន​ជម្រុញ​ឲ្យ​សមត្ថកិច្ច​ចូលរួម​លើក​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ឲ្យ​បានល្អ​ប្រសើរ​ពិសេស​នៅក្នុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខាងមុខនេះ ដើម្បី​បង្កា​ទប់ស្កាត់​បទល្មើស​មិន​ឲ្យ​កើតមាន សាលាខណ្ឌ​នឹង​រៀបចំ​ឲ្យ​មាន​គណៈ​ក្រុមការងារ​ចូលរួម​ជាមួយ​នគរបាល​មាន ក្រុមប្រឹក្សា សង្កាត់ មេភូមិ ប្រជា​ការពារ នៅតាម​គោលដៅ​ដែល​បានកំណត់​៕ដោយ៖សីហា

ចំនួនអ្នកទស្សនា

    20223857

  • ថ្ងៃនេះ5911
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25381
  • ខែនេះ13191
  • ឆ្នាំនេះ996411
  • សរុប20223857