លោក លី សា​វេត នាំយក​អំណោយ មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចាស់ជរា​ចំនួន ២១​គ្រួសារ នៅ​សង្កាត់​ទឹកថ្លា​

25-March-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖​​ នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៦​  លោក​ លី ​សា​វេត ​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​និង​ជា​អភិបាលខណ្ឌ​និង  ​លោក  ​ថេ​ង  ​សុ​ថុល​  ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ និង​ជា​អភិបាលរងខណ្ឌ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សំណេះសំណាល សួរសុខទុក្ខ​និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​របស់​ក្រហម​កម្ពុជា  ​សម្តេច​កិ តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហម​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចាស់ជរា​ចំនួន ២០​គ្រួសារ ស្ថិតនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ក្រុមការងារ​បាន​សំណេះសំណាល​ទៅកាន់​បងប្អូន​ប្រកបដោយ​ភាព​រីករាយ​និង​ស្និទ្ធស្នាល​បំផុត​និង​ពាំ​នាំនូវ​ការសួរសុខទុក្ខ​ពីស​ម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហម​ទន្ទឹមនឹង​ការសាកសួរ​សុខទុក្ខ​ចប់ លោក លី សា​វេ​ តបា​ននាំយក​ក​សំភារៈ​ថវិការ​ចែកជូន​រួមមាន​៖

​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន ៣០​គីឡូក្រាម មី​ចំនួន ០១​កេស ត្រីខ​ចំនួន ១០​កំប៉ុង​ឃី​ត​(​សារុង​ក្រមា​មុង​ភួយ​)​ចំនួន​០១​ឈុត​និង​បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ចំនួន ៣០.០០០​រៀល ក្នុងនោះ​សប្បុរសជន​លោក ទូច ខាន់​ដា និង​លោក សេង ចន្ទ្រា អនុប្រធាន​កិត្តិយស​អនុសាខា​បាន​ឧបត្ថម្ភ​ចូលរួម​ជាមួយ​អនុសាខា​ក្នុង​ម្នាក់​ចំនួន ២០០.០០០​រៀល ។

​ជាមួយនេះ លោក​លី សា​វេត ប្រធាន​អនុសាខា​បាន​បន្ត​ចុះសួរសុខទុក្ខ និង​យក​អំណោយ​ជូន​លោកស្រី អ៊ឹម អួន អាយុ ៥១​ឆ្នាំ មាន​ជំងឺ​ប្រចាំកាយ និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ចំនួន ១០០.០០០​រៀល និង​សប្បុរសជន​ជា​ក្រុមការងារ​លោកស្រី ឡា បុប្ផា កញ្ញា ផាន់ ស៊ី  ​ដា​លី​ស និង​លោក ឈុន ចាន់​លី ចូលរួម​ឧបត្ថម្ភ​ម្នាក់ៗ​ចំនួន ២០.០០០​រៀល​បន្ថែមទៀត​ផងដែ​រ ៕

ចំនួនអ្នកទស្សនា

    20223637

  • ថ្ងៃនេះ5691
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25161
  • ខែនេះ12971
  • ឆ្នាំនេះ996191
  • សរុប20223637