ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ខែមីនាឆ្នាំ២០១៦រដ្ឋបាលសង្កាត់ព្រែកលៀបបានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសង្កាត់លើកទី៣៩ ក្រោមអធិបតី ភាព លោក ព្រាប មុនី ប្រធានក្រុមប្រឹក្សាសង្កាត់ ។
កិច្ចប្រជុំមានវត្តមានចូលរួមពីលោកលោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល មេភូមិ ប្រជាកាពារភូមិ។
កិច្ចប្រជុំដោយផ្ដោតលើរបៀបវារៈ ចំនួន ៣ អង្គប្រជុំបានសម្រេច និងមានលទ្ធផលដូចជា:របៀបវារៈទី១ និងរបៀបវារៈទី២ ត្រូវបានអនុម័តដោយ ៧ លើ ៧ សម្លេង។
របៀបវារៈទី៣ បញ្ហាផ្សេងៗលោកកចៅសង្កាត់បានទទួលដោះស្រាយជូនប៉ូលិសជំនាញ ២នាក់ ដែលប្រចាំការធ្វើអត្តជូនពលរដ្ឋនៅប៉ុស្ដិ៍សង្កាត់ ក្នុងអាហាថ្ងៃត្រង់ ២០,០០០រៀល តាមសំណើរបស់លោកនាយរងប៉ុស្ដិ៍នគរបាល ក្នុងកិច្ចប្រជុំនេះ។
នាឱកាសនោះលោកព្រាប មុនី ចៅសង្កាត់ បានទទួលដោះស្រាយធ្វើ ផ្លូវបេតុង ចុះពីផ្លូវជាតិចូលក្នុងសាលាបឋមសិក្សាបាក់ខែង និងសាលាបឋមសិក្សាព្រែកលៀប តាមសំណើរបស់លោក-លោកស្រី នាយកសាលាទាំង២ ខាងលើ ក្នុងកិច្ចប្រជុំនេះ។
លោកប្រធានអង្គប្រជុំបានជូនដំណឹងដល់សមាជិកសមាជិកាទាំអស់ថា៖រដ្ឋបាលសង្កាត់ត្រូវរៀបចំវេនប្រចាំការរបស់សង្កាត់ភូមិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
សូមឲ្យប្រជាពលរដ្ឋ ត្រូវលើកទុងជាតិនៅតាមមុខផ្ទះ ឲ្យបានគ្រប់ៗផ្ទះក្នុងភូមិសាស្ដ្រសង្កាត់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ ត្រូវបន្តជំរុញឲ្យប្រជាពលរដ្ឋ ដាក់ភ្លើងបំភ្លឺនៅតាមមុខផ្ទះឲ្យបានគ្រប់ៗគ្នា។
ជាចុងក្រោយលោកប្រធានអង្គប្រជុំ សូមថ្លែងអំណរគុណដល់មន្ត្រីសង្កាត់ នគរបាលមានសមត្ថកិច្ចកម្លាំងប្រជាការពារដែលបានយកចិត្តទុកដាក់ខិតខំអនុវត្តន៍ការងារនាពេលកន្លងមកបានយ៉ាងល្អប្រសើរ៕
ដោយ៖សីហា