ភ្នំពេញ៖ របាយការណ៍ប្រចាំថ្ងៃទី២៤ខែមីនាឆ្នាំ២០១៦នេះការបំពេញបែបបទកសាងសៀវភៅស្នាក់នៅ (ក២) ជូនដល់ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក បានចំនួន ១០០គ្រួសារ ស្មើមនុស្សចំនួន ៤០៨នាក់ (ប្រុស ១៩៧នាក់) ក្នុងនោះ អាយុ១៥ឆ្នាំឡើង ចំនួន ២៨៦នាក់ (ប្រុស ១៣៣នាក់)។
សរុបបូកយោងចំនួន ១,០៥៩គ្រួសារ ស្មើមនុស្សចំនួន ៤,១៧៩នាក់ (ប្រុស ២,០៤៣នាក់) ក្នុងនោះ អាយុ១៥ ឆ្នាំឡើងចំនួន ២,៩៧៥នាក់ (ប្រុស ១,៤៥៧នាក់)។
សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៥ បានបន្តបើកយុទ្ធនាការបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ បានចំនួន ៤៣នាក់ (ប្រុស ២២នាក់) ក្នុងនោះ ផ្តល់ឡើងវិញចំនួន ១៨នាក់ (ប្រុស ១១នាក់) និងផ្តល់ថ្មីចំនួន ២៥នាក់ (ប្រុស ១១នាក់)។
ខាងក្រោមនេះគឺជាលទ្ធផលតាមសង្កាត់នីមួយៗ៖
១-សង្កាត់ជ្រោយចង្វារ ៖ ធ្វើបានចំនួន ០៥នាក់ (ប្រុស ០១នាក់) ក្នុងនោះ ផ្តល់ឡើងវិញចំនួន ០២នាក់ (ប្រុស ០១នាក់) និងផ្តល់ថ្មីចំនួន ០៣នាក់ (ប្រុស ០០នាក់)
២-សង្កាត់ព្រែកលៀប ៖ ធ្វើបានចំនួន ០៦នាក់ (ប្រុស ០៣នាក់) ក្នុងនោះ ផ្តល់ឡើងវិញចំនួន ០៤នាក់ (ប្រុស ០២នាក់) និងផ្តល់ថ្មីចំនួន ០២នាក់ (ប្រុស ០១នាក់)
៣-សង្កាត់ព្រែកតាសេក ៖ ធ្វើបានចំនួន ១១នាក់ (ប្រុស ០៤នាក់) ក្នុងនោះ ផ្តល់ឡើងវិញចំនួន ០៣នាក់ (ប្រុស ០២នាក់) និងផ្តល់ថ្មីចំនួន ០៨នាក់ (ប្រុស ០២នាក់)
៤-សង្កាត់បាក់ខែង ៖ ធ្វើបានចំនួន ០១នាក់ (ប្រុស ០០នាក់) ក្នុងនោះ ផ្តល់ឡើងវិញចំនួន ០០នាក់ (ប្រុស ០០នាក់) និងផ្តល់ថ្មីចំនួន ០១នាក់ (ប្រុស ០០នាក់)
៥-សង្កាត់កោះដាច់ ៖ ធ្វើបានចំនួន ២០នាក់ (ប្រុស ១៤នាក់) ក្នុងនោះ ផ្តល់ឡើងវិញចំនួន ០៩នាក់ (ប្រុស ០៦នាក់) និងផ្តល់ថ្មីចំនួន ១១នាក់ (ប្រុស ០៨នាក់)៕