អាជ្ញាធរ​សង្កាត់​ព្រែកលៀប ចូលរួម​រំលែក​មរណ​ទុក្ខ​គ្រួសារ​សព​កុមារា អែល ភក្តី ដែល​ទទួលមរណភាព​ដោយសារ​លង់ទឹក​ទន្លេ​

25-March-2016 | ដោយ មែន កំសត់


 ភ្នំពេញ ៖ នា​រសៀល ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ អាជ្ញាធរ​សង្កាត់​ព្រែកលៀប និង​ភូមិ ដឹកនាំ​ដោយ លោកស្រី ឈ្នាង ផាន់​ណា​រី សមាជិក​ក្រុមប្រឹក្សា​សង្កាត់ តំណាង​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប បាន​អញ្ជើញ​ចូលរួម​រំលែក​មរណទុក្ខ​គ្រួសារ​សព​កុមារា អែល ភក្តី អាយុ ១៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ ដោយសារ​លង់ទឹក​ទន្លេ នៅ​វត្ត​បាក់​ខែង​។​

​ទន្ទឹមនឹង​ការចូលរួម​រំលែក​ទុក្ខ​នេះ អាជ្ញាធរ​សង្កាត់​ក៏បាន​នាំយក​នូវ​អង្ករ ២០​គ​.​ក្រ និង​ថវិកា ១៧០,០០០​រៀល និង ២០​ដុល្លារ ចួ​ល​រួម​បុណ្យសព​ផងដែរ ក្នុងនោះ លោកស្រី កែវ ច័ន្ទ​ស៊ុន​ណា​រី អភិបាលរងខណ្ឌ​ជ្រោយចង្វារ អង្ករ ២០​គ​.​ក្រ និង​ថវិកា​ចំនួន ៥០,០០០​រៀល​, លោក ព្រាប មុនី ចៅសង្កាត់ ថវិកា​ចំនួន ៥០,០០០​រៀល និង ២០​ដុល្លារ​, លោកស្រី ឈ្នាង ផាន់​ណា​រី សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ថវិកា​ចំនួន ២០,០០០​រៀល និង​លោកស្រី យិន ឡាង មេភូមិ​ខ្ទរ ថវិកា​ចំនួន ៥០,០០០​រៀល​។​

​ជាមួយគ្នា​នោះដែរ អាជ្ញាធរ​សង្កាត់​ក៏បាន​ធ្វើ​សំបុត្រមរណភាព​ជូន​ដល់​គ្រួសារ​សព ដើម្បី​យកទៅ​ប្រើប្រាស់​នាឱកាស​នោះ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20223737

  • ថ្ងៃនេះ5791
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25261
  • ខែនេះ13071
  • ឆ្នាំនេះ996291
  • សរុប20223737