ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តីសង្ឃឹម ក្នុងការ​ពិនិត្យ​ជម្ងឺ នៅ​មូលដ្ឋាន​សង្កាត់​កោះដាច់

25-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖  ​អាជ្ញាធរ​សង្កាត់​កោះដាច់​ធ្វើការ​សម្របសម្រួល​ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តីសង្ឃឹម ក្នុងការ​ពិនិត្យ​ជម្ងឺរបេង​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​ឥតគិតថ្លៃ​នៅ​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៦​នេះ​នៅក្នុង​បរិវេណ​គេហដ្ឋាន​របស់លោក​អនុប្រធាន​ភូមិ​រនះ ស្ថិតក្នុង​ភូមិ​រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ អាជ្ញាធរ​សង្កាត់​កោះដាច់ បានធ្វើការ​សម្របសម្រួល​ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​ចំនួន ១៥​នាក់ មកពី​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តីសង្ឃឹម (​អតីត​មន្ទីរពេទ្យ​សម្ភព​ក្រុង​) ។​

​ក្នុងការ​ចុះមក​ពិនិត្យ​ជម្ងឺរបេង​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​កោះដាច់ ជា​លទ្ធផល​បាន​ចំនួន ៥៣​នាក់ ក្នុងនោះ​រួមមាន​ពិនិត្យ​ជម្ងឺ​, ថត​សួត​, យក​កំហាក​ទៅធ្វើ​ការពិនិត្យ និង​ព្យាបាល​ភ្លាមៗ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20224467

  • ថ្ងៃនេះ6521
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25991
  • ខែនេះ13801
  • ឆ្នាំនេះ997021
  • សរុប20224467