ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ អាណត្តិទី២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ ក្រោមអធិបតីភាព លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ និងលោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌ តំណាង លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលជ្រោយចង្វារ។
កិច្ចប្រជុំនេះ សមាសភាពចូលរួមមាន៖ លោក-លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌលោកនាយកនាយករងរដ្ឋបាលសាលាខណ្ឌលោកអធិការរងនគរបាលខណ្ឌលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌលោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យរចនាសម្ព័ន្ធខណ្ឌ លោក-លោកស្រី ប្រធានការិយាល័យជំនាញជុំវិញខណ្ឌ លោកចៅសង្កាត់ទាំងប្រាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត សរុបចំនួន ៣៥នាក់។
កិច្ចប្រជុំផ្តោតលើរបៀបវារ:ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវាច្រកចេញចូលតែមួយ សម្រាប់ឧបត្ថម្ភមន្ត្រី និងបុគ្គលិកសាលាខណ្ឌជ្រោយចង្វារ ក្នុងខែមីនា ឆ្នាំ២០១៦
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខណ្ឌជ្រោយចង្វារ
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៦-២០១៨) របស់ខណ្ឌជ្រោយចង្វារ
៦-ពិនិត្យ និងអនុម័តសេចក្តីព្រាងសមាសភាពគណៈកម្មាធិការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌជ្រោយចង្វារ
៧-ពិនិត្យ និងអនុម័តផែនការអន្តរាគមន៍អភិវឌ្ឍន៍ស្ថាប័នរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ សម្រាប់រយះពេល ៣ឆ្នាំ ២០១៦-២០១៨
៨-បញ្ហាផ្សេងៗ
មានមតិក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ អាណត្តិទី២ នាឱកាសនោះលោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ និងលោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌតំណាងលោកឃ្លាំង ហួតអភិបាលនៃគណៈអភិបាលជ្រោយចង្វារបានធ្វើការស្នើដល់គ្រប់អង្គភាពខណ្ឌសង្កាត់ត្រូវបន្តការយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈពិសេសត្រូវរៀបចំក្រុមការងារវេនយាមនៅតាមគោលដៅឲ្យបានគ្រប់២៤ម៉ោង ហើយចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតុបតែងលំអ គេហដ្ឋាន មានដោតទង់ជាតិទង់សាសនាដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ ហាមមិនឲ្យមានលេងល្បែងជះទឹកដែលបង្កឲ្យបាត់បង់ប្រពៃណីនិងប៉ះពាល់ដល់ភពថ្លៃថ្នូរដល់សង្គមជាតិ៕
ដោយ៖លោកសីហា