ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​រង​ការចោទប្រកាន់​ពី​មន្ត្រី​ថ្នាក់ក្រោម​

27-March-2016 | ដោយ មែន កំសត់


កំពង់ស្ពឺ ៖ លិខិត​ដែល​ទើប​ទទួលបាន​សរសេរថា​៖​មន្ត្រី​ជាច្រើន​នៅ​មន្ទីរ ផែនការ​ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​កំពុងតែ​កើត ការក្តៅក្រហាយ​នឹង​ប្រធាន​មន្ទីរ​របស់ខ្លួន ដោយ​មន្ត្រី​ទាំងនោះ​បាន​រិះគន់​លោក​ប្រធាន​ម​មន្ទីរ​ឈ្មោះ យ៉ែម ឆន ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ នឹង​រំលោភ​អំណាច​ដោយ​គាត់​ជា​ប្រធាន​មន្ទីរ​ផង ជា​គណនេយ្យ បេឡា​ផង ដើម្បី​ងាយស្រួល ក្នុងការ​ប្រព្រឹត្ត​អំពើរពុករលួយ​។

​តាម​ប្រភព និយាយទៀតថា លោក​ប្រធាន យ៉ែម ឆន ដើមឡើយ​ជា​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រោយមក​បាន​ឡើងជា​អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​ការងារ ហិរញ្ញវត្ថុ​ជិត​មួយឆ្នាំ​ក៏ត្រូវ​បាន​ក្រសួង​តែងតាំង​ជា​ប្រធាន​មន្ទីរ ជំនួស​លោក  ឈឹម សំអាត​ដែល​ដល់​អាយុ​ចូល​និវត្ត​ន៏​នៅ​ថ្ងៃ​០១ មេសា ឆ្នាំ​២០១៥​។ ហើយ​ការតែងតាំង​លោក យ៉ែម ឆន នេះ​បានធ្វើអោយ​មន្ត្រី​ជាច្រើន​នៅក្នុង​មន្ទីរ​សំដែង​នូវ​ការមិន​ពេញចិត្ត ព្រោះ​នៅមុន​ពេល​តែង​តាំងនៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ បានរៀបចំ​បោះឆ្នោត​ស្ទង់​មតិ​សំរាប់​ជ្រើសតាំង​ជា​បេក្ខជន​ប្រធាន​មន្ទីរ ដោយ​ក្នុងការ​បោះឆ្នោត​នោះ​មាន​បេក្ខជន​ចំនួន​០២​រូប​គឺ​អនុប្រធាន មន្ទីរ អ៊ុំ ដេ​ត និង​លោក យ៉ែម ឆន ជា​លទ្ធផល​ក្នុងការ​បោះឆ្នោត លោក អ៊ុំ ដេ​ត​ទទួលបាន​ការគាំទ្រ​ចំនួន​១៨​សំឡេង  ចំណែក​លោក យ៉ែម ឆន​ទទួលបាន​ការគាំទ្រ​តែ​០៧​សំឡេង​តែប៉ុណ្ណោះ​។ ក្រោយ មក​គណ​:​អភិបាលខេត្ត​និង​ក្រុមប្រឹក្សា​ខេត្ត​បានដាក់​សំណើ​ទៅ ក្រសួងផែនការ នូវ​បេក្ខជន​ទាំង​០២​រូប​អោយ​ក្រសួង​ជា​អ្នក​ជ្រើសរើស​ប្រធាន​មន្ទីរ ស្រាប់តែ​បាន​មួយរយ​:​ក្រសួង​បានមក​ប្រកាស​តែងតាំង​លោក យ៉ែម ឆន​អោយធ្វើជា​ប្រធាន​មន្ទីរ​តែម្តង​។

​តាម​ប្រភព​បានអោយដឹងថា ចាប់តាំងពី​រលោក យ៉ែម ឆន​ទទួលបាន​ការតែងតាំង ជា​ប្រធាន​មន្ទីរ​នៅ​ខែមេសា​ឆ្នាំ​២០១៥​មក​រូបគាត់​បាន​ប្រឹងប្រែង​កម្ចាត់ មន្ត្រីរ​សំខាន់ៗ​ជាពិសេស​មន្ទីរ​ដែលមាន​ជំនាញ​កាន់​ការងារ​ហិរញ្ញវត្ថុ ក្រវែង​ចោល​និង​ច្បាម យក​ការងារ​ទាំងនេះ​មកកាន់​ដោយ​ខ្លួនឯង បេឡា​ក៏​ខ្លួនឯង គណនេយ្យ​ក៏​ខ្លួនឯង ។ ចំពោះ​ការចំណាយ​ថវិកា​នៅក្នុង​មន្ទីរ​គឺ​រូបគាត់​មិនបាន​ផ្តល់អោយ​មន្ត្រី ថ្នាក់ក្រោម​ដឹង​សូម្បីតែ​អនុប្រធាន​មន្ទីរ​ទាំង​០៣​រូប​ក៏​គាត់​មិន​អោយដឹង ដែរ​ពី​ខ្ទង់ចំណាយ​ទាំងអស់​។​
 
​តាម​មន្ត្រី​បានអោយដឹងថា នៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​សព្វថ្ងៃ​កំពុង​តែមាន​វិវាទ ដោយសារតែ​លោក​ប្រធាន​មន្ទីរ​មិន​គិតពី​សុខទុក្ខ​មន្ត្រី​ថ្នាក់ក្រោម ធ្វើ​អ្វីៗ​គិតតែ​ប្រ យោ​ជ​ន៏​ផ្ទាល់ខ្លួន កិបកេង​ផល​ប្រ​យោ​ជ​ន៏​មន្ត្រី​ថ្នាក់ក្រោម នឹង​ជឿ​ទៅតាម​ការ​ញុះ ញ​ង់​ពី​សំណាក់​លោក​អតីត​អនុប្រធាន​មន្ទីរ សំ លាស់ ទើ់ប​ធ្វើអោយ​មន្ត្រី​ទាំងនោះ កើតការ​ក្តៅក្រហាយ​។ នៅក្នុង​មន្ទីរ​ក៏​អំពាវនាវ​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផែនការ​ចាត់វិធានកា​រលើ​ករណីនេះ​ជាបន្ទាន់​។​

​ពាក់ព័ន្ធ​នឹង បណ្តឹង​នេះ លោក​ប្រធាន​មន្ទីរ យ៉ែម ឆន បាន​ឆ្លើយ​ទូរស័ព្ទ​ជាមួយ​អ្នកកាសែត​ថា ពិត​ជាមាន​វិវាទ​ដូច្នេះ​មែន​តែ​បាន​បដិសេធ​ការចោទប្រកាន់​ដូច ខាងលើ​និង​លោក​ថែមទាំង​ដឹង​ផែនការ​របស់​ក្រុមមនុស្ស​ដែល​មិន​ពេញចិត្ត​លោក ទៀតផង​។​លោក​អះអាងថា ចំពោះ​មតិ​គាំទ្រ​តិច​ច្រើន​សំរាប់​តំណែង​នេះ​លោក​មិនដឹង​ទេ តែ​លោក​ធ្វើ​តាមតែ​ការតែងតាំង​និង​ការ​ផ្តាំផ្ញើរ​ពី​មេ​ចាស់​ដែល​អោយ​លោក ឡើងជា​ប្រធាន​ជំនួស​។​

​យោងតាម​ការទាក់ទង​សាកសួរ​មន្ត្រី​ក្នុង មន្ទីរ​នេះ​ពិតជា​អាច​បញ្ជាក់ថា​មាន​វិវាទ​ដូច្នេះ​មែន ដូច្នេះ​ថ្នាក់លើ​មិន​ថា​ខេត្ត​ឬ​ក្រសួង​ទេ​គយរ​មាន​វិធានការ​ជាបន្ទាន់ ដើម្បី​ប្រសិទ្ធភាព​ការងារ​និង​ភាពយុត្តិធម៌​ក្នុង​មន្ទីរ​។​នេះ​ជា បទពិសោធន៍​មួយ ការតែងតាំង​ឬ​តម្លើង​ឋានៈ​អ្វីមួយ​គួរ​ឆ្លង​យោបល់​មូលដ្ឋាន​ជាជាង​ពឹង​តែ លើ​ការសំរេច​ធ្លាក់​ពីលើ​មេឃ​ដែល​បង្កអោយមាន​ការ​ថ្នាំងថ្នាក់​៕

ចំនួនអ្នកទស្សនា

    20223617

  • ថ្ងៃនេះ5671
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25141
  • ខែនេះ12951
  • ឆ្នាំនេះ996171
  • សរុប20223617