ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោង ៨និង៣០នាទី នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ មានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២ ក្រោមអធិបតីភាពលោក មៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និង លោកស្រី សួន ចាន់ណារី អភិបាលរងខណ្ឌ តំណាងលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ ។
កិច្ចប្រជុំមានវត្តមានចូលរួមពី លោកអភិបាលរងខណ្ឌ ព្រមទាំងមានការចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ លោកនាយក-នាយករងរដ្ឋបាល លោក-លោកស្រី ប្រធាន-អនុ.ការិ.ចំណុះជំនាញជុំវិញខណ្ឌ លោក-លោកស្រី ចៅសង្កាត់ទាំង៥ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីសាលាខណ្ឌ ចៅសង្កាត់សរុប ៣០នាក់ផងដែរ ។
អង្គប្រជុំ ដំណើរការ តាមរបៀបវារៈអង្គប្រជុំរួមមាន៖១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ អណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ ។/២- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។/៣- ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីថវិកាច្រកចេញចូល និង បញ្ហាផ្សេងៗ។
មានមតិក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២ នាឱកាសនោះលោក មៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និង លោកស្រី សួន ចាន់ណារី អភិបាលរងខណ្ឌ តំណាងលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ បានធ្វើការស្នើដល់គ្រប់អង្គភាពខណ្ឌ សង្កាត់ត្រូវបន្តការយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈពិសេសត្រូវរៀបចំក្រុមការងារវេនយាមនៅតាមគោលដៅឲ្យបានគ្រប់ ២៤ម៉ោង ហើយចូលរួមផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតុបតែងលំអ គេហដ្ឋាន មានដោតទង់ជាតិទង់សាសនាដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ ហាមមិនឲ្យមានលេងល្បែងជះទឹកដែលបង្កឲ្យបាត់បង់ប្រពៃណីនិងប៉ះពាល់ ដល់ភពថ្លៃថ្នូរដល់សង្គមជាតិ៕
ដោយ៖សីហា