លោក​គួច ចំរើន ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ទៅធ្វើ​ស្លាក​លេខ​ម៉ូតូ នៅ​ច្រក​ការិយាល័យ ចេញចូល​តែមួយ​ចាប់ពី​ថ្ងៃនេះ

27-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ អភិបាលខណ្ឌ​ដូនពេញ លោក គួច ចំរើន បានប្រកាស​ទៅកាន់​ប្រជាពលរដ្ឋ​របស់លោក ទូទាំង​ខណ្ឌ​អាច​យក​ម៉ូតូ​ដែល មិនទាន់មាន​ស្លាក​លេខ ទៅធ្វើ​ស្លាក​លេខ បាន​នៅ​ច្រកចេញចូល​តែមួយ នៅ​សាលាខណ្ឌ​ដូនពេញ ចាប់ពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​នេះ​តទៅ ដើម្បី​ងាយស្រួល​ការធ្វើដំណើរ​របស់ខ្លួន លើ​ដងផ្លូវ និង​ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់ របស់​ប្រទេសជាតិ​ផងដែរ​។​

​លោក គួច ចំរើន បាន​បញ្ជាក់ថា «​ការិយាល័យ​ច្រកចេញចូល​តែមួយ​ខណ្ឌដូនពេញ បានចាប់ផ្ដើម​ផ្ដល់​សេវា ផ្លាកលេខ​ម៉ូតូ ជូន​អតិថិជន ក្នុង​ខណ្ឌដូនពេញ បាន​ហើយ សូម​អញ្ជើញ ប្រជាជន​ក្នុង​ខណ្ឌ​មេត្តា​អញ្ជើញ​មក​ទទួល​សេវា​នេះ នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ខណ្ឌដូនពេញ ចាប់ពីពេលនេះ​តទៅ​»​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃនេះ គេ​សង្កេតឃើញ​វត្តមាន​របស់លោក​អភិបាលខណ្ឌ អញ្ជើញ​ចូលរួម​ពិនិត្យ និង​ជួយ​កឹ​ប​ស្លាក​លេខ​ម៉ូតូ របស់​ប្រជាពលរដ្ឋ ដែល​យក​ម៉ូតូ​ទៅធ្វើ​។ សូមបញ្ជាក់ថា ការធ្វើ​ស្លាក​លេខ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​រាជរដ្ឋាភិបាល​កែ​ម្រួ​ល និង​បន្ធូរបន្ថយ​តម្លៃ យ៉ាង​សមរម្យ ដើម្បី​ចូលរួម​កាត់បន្ថយ​ការចំណាយ របស់​ប្រជាពលរដ្ឋ ហើយ​អ្វីដែល​ងាយស្រួល​បំផុត​នោះ គឺ​ការធ្វើ​ស្លាក​លេខ ប្រព្រឹត្តទៅ​នៅតែ​មួយកន្លែង ដោយ​មិនចាំបាច់​រត់​ធ្វើ​នៅ​ច្រើន​ទីតាំង​នោះឡើយ​។​

​លោក គួច ចំរើន បាន​បញ្ជាក់ថា សម្រាប់​ការធ្វើ​ស្លាក​លេខ​ម៉ូតូ គឺ​ត្រឹម​មួយថ្ងៃ ម្ចាស់​ទទួលបាន​ស្លាក​លេខ ដែល​អស់​ត្រឹម​៤០០០០​រៀល ហើយ​មួយខែ​ក្រោយ នឹង​ទទួលបាន​ប័ណ្ណ​សំគាល់​យានយន្ត គឺ​កាត​គ្រី​ម៉ូតូ​៕
​ដោយ​៖​សីហា​

ចំនួនអ្នកទស្សនា

    20223747

  • ថ្ងៃនេះ5801
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25271
  • ខែនេះ13081
  • ឆ្នាំនេះ996301
  • សរុប20223747