ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ នៅ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាមួយចំនួន ពីមន្ត្រីជំនាញ ពាក់ព័ន្ធ ដើម្បីធ្វើការកែតម្រូវ និងពិភាក្សាដោះស្រាយបន្ត។
វេទិកានេះមានការចូលរួមពី លោក លោក ស្រីជា ក្រុមការងារសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ នគរបាល អាវុធហត្ថ មេភូមិ និងប្រជាពលរដ្ឋ ជាច្រើននាក់ ស្ថិតក្រោមអធិបតីភាព លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ ។
ឆ្លៀតក្នុងឱកាសនេះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ ក៏បាន សំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវ បន្តការសហការជាមួយអាជ្ញារធដើម្បី ចួលរួមពង្រឹងភូមិ សង្កាត់មានសុវត្ថិភាព និងត្រូវនេះយោគយល់ សាមគ្គីគ្នា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសអ្នកមានភូមិផងរបបងជាមួយ ដែលជាកត្តាជួយកាត់បន្ថយបញ្ហាពីធំទៅតូច និងពីតូចទៅជាគ្មានបញ្ហា ហើយទាំងអស់នេះចាំបាច់ត្រូវមានការចូលរួមពីបងប្អូនទាំងអស់គ្នាគ្រប់ស្រទាប់វណ្ណៈ ទើបសង្គមមានកិច្ចអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕
អត្ថបទ៖ សីហា