គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​

28-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មាន​រៀបចំ​ពិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ចំពោះ​បងប្អូន​កម្មករ​រោងចក្រ ចាស់ជរា ទូទៅ​និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ដោយ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ ។​

​ពិធី​នេះ​មានការ​ចូលរួម​ពី លោក អែម សុខ​លាង ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ លោក​ចៅសង្កាត់ យុវជន​សង្កាត់ សស​យក កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ មេភូមិ និង​ប្រជាពលរដ្ឋ ច្រើន​នាក់​ផងដែរ  ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ។​

​យោងតាម​របាយការណ៍​របស់ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ  បាន​ឲ្យ​ដឹងថា​៖​ទីតាំង​ព្យាបាល​ស្ថិតនៅ​ផ្ទះ​លេខ​២៣ (​ផ្ទះ​តា​ម៉ុង ផ្សារ​ទួល​រកា​) ច្រកចូល​តាម​លោកតា​ម្ចាស់​ស្រុក ភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ​២០១៦​ដោយ​មិនមាន​បង់ក​ម្រៃ​សេវា​អ្វី​ឡើយ​លោក​ក៏ សូម​បងប្អូន​ប្រជាពលរដ្ឋ ប្រញាប់​រួសរាន់​ឡើង​។​

 ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្តម ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ លោក អែម សុខ​លាង ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ និង លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​អញ្ជើញ​ចុះ​ពិនិត្យ មើល​សកម្មភាព ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ និង​សួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ដើម្បី​ដឹង​អំពី​ការប្រកប​ជីវភាព​របស់​ប្រជាពលរដ្ឋ​និង​តម្រូវការ​មូលដ្ឋាន​ប្រចាំថ្ងៃ​ផងដែរ​៕

អត្ថបទ៖សីហា

ចំនួនអ្នកទស្សនា

    20223907

  • ថ្ងៃនេះ5961
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25431
  • ខែនេះ13241
  • ឆ្នាំនេះ996461
  • សរុប20223907