ប៉ៃលិន៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន តាមរយះលោកជំទាវបាន ស្រមុំ អ៊ី ឈាន បញ្ហាខ្វះទឹកនៅប៉ៃលិនត្រូវបានដោះស្រាយជាបន្តបន្ទាប់ ។ ឯកឧត្តម អ៊ី ឈានប្រធានកិត្តិយសគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិវាលចែង ឃុំអូរអណ្តូង និងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ (ស្រុកសាលាក្រៅ ខេត្តប៉ៃលិន) និង រៀបចំពិធីប្រគល់ជូនប្រជាពរដ្ឋទាំង២ភូមិ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នេះ។
ឯកឧត្តម ឯកឧត្តម អ៊ី ឈានប្រធានកិត្តិយសបានមានមតិសំណេះសំណាល ទៅកាន់ប្រជាពលរដ្ឋប្រកបដោយ ភាពរីករាយ និងស្និទ្ធស្នាល បន្ទាប់ បានប្រារព្ធ ពិធីប្រគល់អណ្តូងទឹកស្អាត់ចំនួន ២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឌសំរាប់ប្រើប្រាស់ជាផ្លូវការ) នាឱកាសនោះផងដែរឯកឧត្តមប្រធានបានចែកថវិកា សម្លៀកបំពាក់កុមារតូចៗ និងពីដុងទឹកជូនប្រជាពលរដ្ឋសំរាប់ដាក់ទឹកប្រើប្រាស់។ ដែលបងប្អូនកន្លងទៅនៅតំបន់ដាច់ស្រយាលនេះមានការលំបាកពីបញ្ហាទឹកប្រើប្រាស់ ដោយឃើញការលំបាកនេះ សម្តេចកិត្តព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឌទាន់ពេលវេលាគ្រប់ទីកន្លែងតាមរយៈគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាទាំង២៤ខេត្តជាពិសេសខេត្តប៉ៃលិន។
តំណាងប្រជាពលរដ្ឋបានថ្លែងនូវអំណរគុណចំពោះក្រុមកាារងារលោកជំទាវបាន ស្រមុំ អ៊ី ឈានតំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនដែលបានផ្ដល់នូវអណ្ដូងទឹកស្អាតសម្រាប់ប្រើប្រាស់ និងដើស្រាយបញ្ហាកង្វះខាតទឺកប្រើប្រាសើបានទាន់ពេលវេលា៕អត្ថបទ៖សីហា