ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៩និង ២៥នាទីព្រឹក លោក ព្រុំ សំខាន់ អភិបាល នៃគណ:អភិបាលខណ្ឌចំការមន បានដឹកនាំក្រុមការងារសាលាខណ្ឌ សង្កាត់ និងក្រុមហ៊ុន ស៊ីនទ្រីចុះធ្វើអនាម័យ នៅផ្លូវ៤៨៦ ជាប់របងវិទ្យាល័យផ្សារដើមថ្កូវ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពីធីនេះមានការចូលរួមពី ក្រុមការងារសាលាខណ្ឌ សង្កាត់ មេភូមិ ប្រជាការពារ ក្រុមហ៊ុន ស៊ីនទ្រីនិង ប្រជាពលរដ្ឋច្រើននាក់ផងដែរ។
នាឱកាសនោះលោក ព្រុំ សំខាន់ អភិបាល នៃគណ:អភិបាលខណ្ឌចំការមន ក៏បានណែនាំប្រជាពលរដ្ឋដែលបានរំលោភលើចិញ្ចើមផ្លូវអោយរុះរើយ៉ាក និងរបងចេញ ហើយបានណែនាំបន្ថែមដល់ប្រជាពលរដ្ឋមានលំនៅដ្ឋានតាមផ្លូវនេះអោយចូលរួមថែរក្សាអនាម័យតាមផ្ទះ និងសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងមូលដ្ឋាន ប្រជាពលរដ្ឋបានចូលរួមសហការដោយរីករាយ ៕
អត្ថបទ៖សីហា