ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង០៩ម៉ោង០០នាទីព្រឹក នៅសាលាខណ្ឌចំការមន បានរៀបចំប្រជុំ ណែនាំស្តីពីកិច្ចការរដ្ឋបាល ក្រោមអធិបតីភាព លោក ទុយ ប៊ុនសេរីរ័ត្នមុនី នាយករដ្ឋបាលខណ្ឌចំការមន។
ពិធីប្រជុំនេះ សមាសភាពចូលរួមមាន៖ ការិយាល័យជំនាញរបស់រដ្ឋបាលខណ្ឌ, ការិយាល័យជំនាញជុំវិញខណ្ឌ និង ស្មៀនទាំង១២ សង្កាត់។
លោក ទុយ ប៊ុនសេរីរ័ត្នមុនី នាយករដ្ឋបាលខណ្ឌចំការមនបានលើកឡើងថា៖ពិនិត្យឃើញកន្លងមកលោក លោក ស្រីជាមន្ត្រីរដ្ឋបាល ការិយាល័យជំនាញ និងស្មៀនសង្កាត់បាននឹងកំពុងបំពេញការងារបានល្អប្រសើរ មួយចំនួន តែវានៅភាពខ្វះចន្លោះ លើលិខិតរដ្ឋបាលដែលយើងត្រូវធ្វើការបំពេញបន្ថែម ហើយស្វែងយល់តាមសៀវភៅបទដ្ឋានលើ សារាចរណែនាំលិខិតដើម្បីធានាបាននិរន្តរភាពប្រសិទ្ធភាពការងារ និងកិច្ចការងាររដ្ឋបាលប្រកបដោយភាពជោគជ័យ របបរាយការណ៍ ទម្រង់របាយការណ៍និងការរំលេចនូវសកម្មភាពរបស់រដ្ឋបាល ការថែរក្សា លិខិតឲ្យមានសុពលភាព និងយូរអង្វែង ស្នើ លោក លោកស្រីមេត្តាយកចិត្តទុកដាក់ស្រាវជ្រាវបន្ថែមទៀត ទាំងបច្ចេកវិទ្យា និង ចំណេះដឹងដើម្បីជាគុណប្រយោជន៍ក្នុងភាពជាអ្នកដឹកនាំ៕