ភ្នំពេញ ៖ អាជ្ញាធរគ្រប់ជាន់ ថ្នាក់ របស់ខណ្ឌ ជ្រោយចង្វារ មិនដែលព្រងើយកន្តើយនឹងប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងារសមាជិកមន្ត្រីរាជការក្នុងខណ្ឌឡើយ ព្រោះបណ្តាំ និងការនែនាំ យ៉ាងមុតមាំរបស់ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោកតែងតែផ្តែផ្តាំនិង សំណូមពរដដែលៗថា ៖ សូមបងប្អូនមន្ត្រីទាំងឡាយ មេត្តាប្រឹងប្រែងយកចិត្តទុកដាក់អំពីសុខទុក្ខ និងដោះស្រាយរាល់កង្វល់នានា ក៏ដូចជាតម្រូវការរបស់ប្រជាជន ព្រមទាំងការពារផលប្រយោជន៏ជូនពួកគាត់អោយអស់ពីសម្ថភាពក្នុងនាមយើងជាអាជ្ញាធរ ។
ទើបនៅល្ងាច ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ អាជ្ញាធរសង្កាត់ យុវជនខណ្ឌ និងសង្កាត់ បានចុះសាកសួរសុខទុក្ខ និង បាននាំយកថវិការដែលជាការលើកទឹកចិត្តបន្តិបន្តួច ជូនប្អូនស្រីចំនួនពីរគ្រួសារនៅក្នុង សង្កាត់ ព្រែកលៀប ដែលមានជំងឺ ពិធីសំណេះសំណាល នេះមានការចូលរួម ពី ក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ ភូមិ សសយក មេភូមិ និងប្រជាពលរដ្ឋ ច្រើននាក់ផងដែរ។
នាឱកាសនោះក្រុមការងារ សង្កាត់ និងក្រុមយុវជនសង្កាត់បានធ្វើការសំណេះសំណាលនិងសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ចំនួន០២គ្រួសារ ដែល គ្រួសារទី១ -កើតគីសដោះត្រូវវះកាត់ ជាប្រពន្ធ ប្អូនប្រុស ឆុន សិលា អតីតប្រធានយុវជន ភូមិ ព្រែកលៀប ។ គ្រួសារទី២ ប្អូនស្រី ឆុន ម៉ាណែត ទើបនឹងរៀបការរួចជួបគ្រោះអកុសលរអិលជើងរំលូតបុត្រក្នុងផ្ទៃ ដែលទើបមានអាយុមួយខែកន្លះ ដែលធ្វើយើងខ្ញុំទាំងអស់គ្នាពិតជាសោកស្ដាយណាស់ សព្វថ្ងៃគ្រួសារទាំង០២ខាងលើកំពុងខ្វះខាតថវិកា សម្រាប់ព្យាបាលជម្ងឺ។
ដោយមើលឃើញពីទុក្ខលំបាកក្រុមការងារបានរួបរួមគ្នា ប្រមូលសម្ភារៈនិង ថវិកា ដើម្បីយកមកឧបត្ថម្ភក្នុងនោះរួមមាន៖ លោកស្រី កែវ ចាន់ស៊ុនណារី អភិបាលរងខណ្ឌជ្រោយចង្វារ ១០០០០០ រៀល លោកស្រី ឈ្នាង ផាន់ណារី មួយគ្រួសារ៥០០០០ រៀល លោកស្រី មាស រចនា ស្មៀនសង្កាត់ មួយគ្រួសារ ២០០០០ រៀល លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប មួយគ្រួសារ ៥០០០០រៀល បងស្រី ខៀវ វ៉ាន់ថៃ តំណាងបងប្រុស ឃន សុជាតិ មួយគ្រួសារ ១០០០០០រៀល និងទឹកដោះគោឆៅកំប៉ុងមួយកេសធំ ។
តំណាងក្រុមគ្រួសារយុវជនទាំងពីរ សូមគោរពជូនពរ អាជ្ញាធរ ខណ្ឌ សង្កាត់ និងក្រុមការងារយុវជនខណ្ឌ សង្កាត់ សូមជួបតែសំណាងល្អ រកស៊ីមានបាន ជោគជយ័គ្រប់ភារកិច្ច កុំបីឃ្លៀងឃ្លាតឡើយ ៕