ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរ សង្កាត់-ភូមិ ដឹកនាំដោយ លោក ស្រី ឈ្នាង ផាន់ណារី សមាជិកក្រុមប្រឹក្សា សង្កាត់ ព្រែកលៀប តំណាង លោក ព្រាប មុនី ចៅសង្កាត់ បានអញ្ជើញចូលរួម រំលែកទុក្ខបុណ្យសពចំនួន ២នាក់ ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ ព្រែកលៀប ខណ្ឌ ជ្រោយ ចង្វារ រាជធានីភ្នំពេញ។
អញ្ជើញចូលរួម រំលែកទុក្ខបុណ្យសព រួម មាន លោក លោកស្រីជា សមាជិក ក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ មេភូមិ និង មន្ត្រីដែលពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
នាឱកាសនោះដោយ លោកស្រី ឈ្នាង ផាន់ណារី សមាជិកក្រុមប្រឹក្សា សង្កាត់ ព្រែកលៀប តំណាងលោក ព្រាប មុនី ចៅសង្កាត់ បានសម្ដែងនូវការចូលរួម មរណទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពទាំង២មាន៖ សពលោកយាយ ទូច ហៀក អាយុ៨៥ ឆ្នាំ និងសពលោកយាយ ឈិន ឆោម អាយុ៨១ ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៦ ដោយជរាពាធិ ។
ទន្ទឹមនឹងការចូលរួមរំលែកទុក្ខខាងលើ អាជ្ញាធរសង្កាត់ ក៏បាននាំយក នូវអង្ករ ៤០គីឡូក្រាម និងថវិកា ៤០០,០០០រៀល ចូល រួមបុណ្យសពផងដែរ ដោយសពនីមួយៗទទួលបានអង្ករ២០គីឡូក្រាម ថវិកា ២០០,០០០រៀល។
សម្ភារៈថវិកា ដែលជាការឧបត្ថម្ភ ក្នុងនោះ លោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌ អង្ករ ៤០គីឡូក្រាម ថវិកាចំនួន ១០០,០០០ រៀល លោក ព្រាប មុនី ចៅសង្កាត់ ថវិកាចំនួន ១០០,០០០រៀល លោកស្រី ឈ្នាង ផាន់ណារី សមាជិកក្រុមប្រឹក្សាសង្កាត់ (ផ្ទាល់)ថវិកា ៦០,០០០រៀល លោកស្រី អ៊ុច ទ្រព្យ ម្ចាស់ចំការ ភូមិព្រែកលៀប ថវិកា ៤០,០០០រៀល លោកស្រី មាស រចនា ស្មៀន ថវិកា៤០,០០០រៀល និងលោក អ៊ុច យាន សមាជិកក្រុមប្រឹក្សាសង្កាត់ ថវិកា៦០,០០០រៀល លើសពីនោះទៅទៀត ព្រមទាំងបានធ្វើសំបុត្រមរណភាព និងធ្វើលិខិតអនុញ្ញាតបូជាសពជូនដល់គ្រួសារសព ដើម្បី ទុក ប្រើប្រាស់ ជាឯកសារ ផ្លូវច្បាប់ផងដែរ៕