ក្រុមការងារ​អន្តរក្រសួង​ចុះមក​ត្រួត​ពិនិត្យមើល​សមិទ្ធិផល​ស្រះ​ទឹក​ថ្មី​នៅ​សង្កា​ត់ព​ន្សាំ​ង​

29-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖  នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ ក្រុមការងារ​អន្តរក្រសួង សហការ​ជាមួយ ខណ្ឌ​ព្រែក​ព្នៅ និង​សង្កា​ត់ព​ន្សាំ​ង បាន​ចុះមក​ត្រួត​ពិនិត្យមើល​សមិទ្ធិផល​ស្រះ​ទឹក​ថ្មី ០១​កន្លែង ស្ថិតនៅក្នុង​វត្ត​ថ្មី ភូមិ​កោះរ​ងៀង សង្កាត់​ព​ន្សាំ​ង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។​

​តាម​ការបញ្ជាក់​ប្រាប់រ​បស់​មន្ត្រី​សាលាខណ្ឌ ព្រែក​ព្នៅ​បាន​ឲ្យ​ដឹងថា​៖ ការចុះ​ពិនិត្យមើល​សមិទ្ធិ​ផល​ស្រះ​ទឹក​ថ្មី ០១​កន្លែង ស្ថិតនៅក្នុង​វត្ត​ថ្មី ភូមិ​កោះរ​ងៀង សង្កាត់​ព​ន្សាំ​ង នេះ​គឺ​ចង់ដឹង ស្ថានភាព នៃ​ស្រះ​ និងបើមានការខូចខាត ​ថ្នាក់​ខណ្ឌ រៀបចំ​ធ្វើការ​ជួសជុល​បន្ថែម​ឡើងវិញ​សម្រាប់​ដោះស្រាយ​ប្រភពទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​៕

ចំនួនអ្នកទស្សនា

    20223727

  • ថ្ងៃនេះ5781
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25251
  • ខែនេះ13061
  • ឆ្នាំនេះ996281
  • សរុប20223727