ភ្នំពេញ ៖ នៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៨ខែ មីនា ឆ្នាំ ២០១៦ ដល់ម៉ោង ២និង០០នាទី ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចទល់មុខអតីតហាងម៉ាស្ទ័រស៊ូគីស៊ុប ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យ និងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដឹកនាំដោយ លោក ហ៊ុយ សារុណ អភិបាលរងខណ្ឌជ្រោយចង្វារ។
កិច្ចប្រតិបត្តិការនេះ ដោយមានកម្លាំងចំរុះចូលរួមសរុបចំនួន ៣៤នាក់ដែលមកពីមន្ត្រីអាវុធហត្ថខណ្ឌ នគរបាលប៉ុស្តិ៍ កម្លាំងប្រជាការពារ ភូមិ និង ប្រជាការពារសង្គាត់។
ក្នុងប្រតិបត្តិការត្រួតពិនិត្យខាងលើ ក្រុមការងារទទួលបានលទ្ធផលរួមមាន ៖យានយន្តត្រួតពិនិត្យសរុប ២៨០ គ្រឿង រថយន្ត ១១៦ គ្រឿង ម៉ូតូ ១៦៤ គ្រឿ ចេញបង្កាន់ដៃពិន័យបទល្មើសចំនួន ៤៣ សន្លឹក រថយន្ត ១៩ គ្រឿងម៉ូតូ ២៤ គ្រឿង អប់រំអ្នកបើកបរដែលមានកំរិតជាតិអាកុលក្រោម ០,២៥ ចំនួន ០៣នាក់ បើកបររថយន្ត ០១ គ្រឿង បើកបរម៉ូតូ ០២ គ្រឿង ពិន័យអ្នកបើកបរដែលមានកំរិតជាតិអាកុលចាប់ពី ០,២៥ ដល់ ០,៣៩ ចំនួន ០១នាក់ បើកបររថយន្ត ០០ គ្រឿង បើកបរម៉ូតូ ០១ គ្រឿ ង ឃាត់អ្នកបើកបរដែលមានកំរិតជាតិអាកុលលើសពី ០,៤០ ចំនួន ០!នាក់៕