លោក ឯក ឃុន ដឿ​ន​រៀបចំ កិច្ចប្រជុំ​ស្ដីពី​ការពិភាក្សា​រៀបចំ​ភ្នាក់ងារ​ប្រមូល​សំរាម ជាមួយ​ក្រុមហ៊ុន ស៊ិន​ទ្រី​

30-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៣០​ខែ​មិនា​ឆ្នាំ​២០១៦ សាលាខណ្ឌ​ទួលគោក​បាន​រៀបចំ កិច្ចប្រជុំ​ស្ដីពី​ការពិភាក្សា​រៀបចំ​ភ្នាក់ងារ​ប្រមូល​សំរាម ជាមួយ​ក្រុមហ៊ុន ស៊ិន​ទ្រី និង​ពង្រឹង​ការងារ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ិន ​ទ្រី ក្រោម​អធិបតីភាព លោក ឯក ឃុន ដឿ​ន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក ​។​

​កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម​ពី​មន្ត្រី​ការិយាល័យ សាលាខណ្ឌ  ចៅសង្កាត់ ក្រុមហ៊ុន​ស៊ិន ទ្រី និង ប្រជា​ការពារ​ភូមិ សង្កាត់ ផងដែរ​។ នាឱកាស​នោះ​លោក ឯក ឃុន​ដឿ​ន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក សាលាខណ្ឌ​ទួលគោក  បាន​មានមតិ​ជម្រាបជូន​ដល់ សមាជិក សមាជិកា ដែល​បាន​ចូលរួម​ប្រជុំ ត្រូវ​រៀបចំ​សម្អាត ទីតាំង បរិស្ថាន ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ស៊ីន ទ្រី ធ្វើការ​ប្រមូល​សម្រាម តាម​កន្លែង​គោលដៅ​សំខាន់ៗ ដូចជា ៖​ផ្សារ ព្រមទាំង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម ជាមួយ​ក្រុមការងារ​យើង គឺ​រក្សា​សោភ័ណភាព ទីក្រុង​ស្អាត​គ្មាន​សម្រាម និង​គ្មាន​ការ​រាលដាល​ឆ្លង​នូវ​ជម្ងឺ​ផ្សេងៗ​៕

ចំនួនអ្នកទស្សនា

    20223227

  • ថ្ងៃនេះ5281
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24751
  • ខែនេះ12561
  • ឆ្នាំនេះ995781
  • សរុប20223227